អាណិតណាស់! Zono មកកម្មវិធី Killer Karaoke ត្រូវជួបរឿងបែបនេះ (មានវីដេអូ)

//s9.kh1.co/e7/e7bd95d454178a7753ec46dd4b8295bdc640b03f.jpg
តារា & កម្សាន្ដ

 ១៥-ធ្នូ-២០២៣ ១០ព្រឹក · ៤ ខែមុន

កំពូលតារាចម្រៀង និងជាកំពូលគណៈកម្មការក្នុងកម្មវិធី Cambodian Idol Junior លោក ហ្សូណូ បានបង្ហាញមមុខសារជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីកម្សាន្តដ៏ល្បីល្បាញ Killer Karaoke Cambodia រដូវកាលទី៧

ភ្នំពេញ៖ កំពូលតារាចម្រៀង និងជាកំពូលគណៈកម្មការក្នុងកម្មវិធី Cambodian Idol Junior លោក ហ្សូណូ បានបង្ហាញមមុខសារជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីកម្សាន្តដ៏ល្បីល្បាញ Killer Karaoke Cambodia រដូវកាលទី៧ ធ្វើឱ្យអ្នកទស្សនាសើចផង អាណិត ព្រោះចំវិញ្ញាសាដ៏មហាវេទនាមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

វិលមកកាន់សប្ដាហ៍ថ្មី កម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោករបស់ហង្សមាស បាននាំម្ចាស់បទ «មួយម៉ាត់បែកពីរម៉ាត់បែក» មកចូលរួមប្រកួតក្នុងវិញ្ញាសា «រន្ទះស្រៀវស្រើប»។ ប៉ះជាមួយវិញ្ញាសានេះមិនមែនតែលោក ហ្សូណូ ទេដែលត្រូវធ្ងន់ ប៉ុន្តែគណៈកម្មការ ពិធីករ ត្រូវធ្ងន់ធ្ងរដោយសារតែអ្នកបម្រើសេវាកម្មរូបសង្ហាម្នាក់នេះ។ នៅក្នុងវិញ្ញាសានេះ ហ្សូណូ ត្រូវបានអ្នករៀបចំកម្មវិធីឱ្យធ្វើជាអ្នកបម្រើសេវារត់តុ មាននំនែក គ្រឿងទេស ភេសជ្ជៈ ស្រាបៀ ទៅជូនគណៈកម្មការកិត្តិយស ប៉ុន្តែស្របជាមួយគ្នានោះ ចរន្តអគ្គិសនីដែលមានបង្កប់លើខ្លួនបេក្ខជនម្នាក់នេះឆក់ឥតល្ហែ ធ្វើឱ្យ ហ្សូណូ ស្រែកច្រៀងទាំងស្រៀវខ្លួន។

រូបភាព
រូបភាព

អ្វីដែលធ្វើឱ្យទស្សនិកជនសើចស្ទើរចុកពោះនោះ គឺអ្នកបម្រើសេវាកម្មម្នាក់នេះ បានផ្ដល់សេវាល្អហួស គឺជះលើគណៈកម្មការ ពិធីករ ទាំងថាសៗ ធ្វើឱ្យម្នាក់ៗត្រូវមិនស្ទើរទេ។ ចំណែកឯលោកហ្សូណូ វិញច្រៀងកន្ត្រាក់ៗ ស្រែកវ៉ាស់ៗ ពេញឆាក ច្រៀងស្ទើរលេងចាំប៉ារ៉ូលទៅហើយ។

រូបភាព
រូបភាព

យ៉ាងណាមិញកំពូលតារាចម្រៀងខ្ពស់ស្រឡះម្នាក់នេះ ខំច្រៀង និងប្រកួតរហូតដល់ចប់។ ទស្សនិកជនខ្លះអាចនឹងគិតថា តើលោក ហ្សូណូ ត្រូវភ្លើងឆក់អ៊ីចឹង មិនខ្លាចគ្រោះថ្នាក់ទេ ? តាមពិតនោះ គឺអ្នករៀបចំកម្មវិធីគ្រាន់តែបង្កប់ឧបករណ៍ឆក់ ធ្វើឱ្យភ្ញាក់ៗ មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។ ដូចនេះហ្វេនៗមិនបាច់បារម្ភទេ អាយដលលេងដោយសុវត្ថិភាព និងបង្កភាពសប្បាយរីករាយក្នុងកម្មវិធីជូនអ្នកទស្សនា។

រូបភាព
រូបភាព

Killer Karaoke Cambodia រដូវកាលទី៧ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បត្រិ៍ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia ចាប់ពីម៉ោង ៨យប់តទៅ៕

រូបភាព
រូបភាព
វីដេអូ
ហ្សូណូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T