(ភ្នំពេញ)៖ បើគិតមកទល់ពេលនេះ តារាសម្ដែងស្រីសម្បុរស្រអែម អ្នកនាង សារាយ សក្ខណា ត្រូវដល់ពេលវេលា នាំកូនស្រីត្រឡប់ទៅទឹកដីសហរដ្ឋអាមេរិក ជាមួយនឹងស្វាមីវិញហើយ ពោលគឺនាងត្រូវហោះទៅអាមេរិក នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៨ កន្លងទៅ ប៉ុន្តែដោយសារមានភាពមមាញឹក នឹងការងារសិល្បៈ ទើបជំរុញឲ្យនាងពន្យាលិខិតធ្វើដំណើរ ស្នាក់នៅប្រទេសកម្ពុជា ជាបន្ត។

បើតាមប្រភពជិតស្និទ្ធនឹងអ្នកនាង សារាយ សក្ខណា បានខ្សឹបប្រាប់គេហទំព័រ Khmer talking ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យនាង ប្រែប្រួលគម្រោងលឿនបែបនេះ ក៏ព្រោះតែ នាងនៅជាប់កុងត្រា ថតខ្សែភាពយន្ត ម្យ៉ាងវិញទៀត នាងត្រូវរៀបចំការងារ បើកហាងថ្មី ដែលបានរៀបចំដំណើរការ មិនទាន់ចប់ស្រួលបួលនៅឡើយ ការពន្យាពេលវេលានេះ ពោលគឺមិនមែនមានន័យថា នាងមិនត្រឡប់ទៅអាមេរិកនោះទេ គ្រាន់តែត្រូវការ ពេលវេលារៀបចំការងារឲ្យរួចសិន តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សារាយ សក្ខណា មកដល់ទឹកដីប្រទេសកម្ពុជា នៅឆ្នាំ ២០១៨ នេះភ្លាម គេសម្គាល់ឃើញថា នាងហាក់ក្ដោបក្ដាប់ បានការងារសិល្បៈបានជាច្រើន ខណៈមុខជំនួញ កាន់តែកាក់កប់ រហូតពង្រីកសាខាថ្មីជាបន្តបន្ទាប់៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា