ភ្នំពេញ៖ តារាកំប្លែងស្រីដ៏ល្បីល្បាញ ប្រចាំនៅក្នុងទូរទស្សន៍ CTN អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានចាប់ដៃគ្នាសាងគ្រួសារជាថ្មីមួយទៀត ជាមួយនឹងតារាកំប្លែងរួមក្រុមគឺលោក កៃដ ក្រោយបែកបាក់គ្រួសារចាស់របស់ខ្លួន។

ហើយបច្ចុប្បន្ននេះ ចំណងស្នេហ៍ថ្មោងថ្មីរបស់អ្នកនាង ខ្ញុង និងលោក កៃដ ក៏មានភាពផ្អែមល្ហែម ជាមួយគ្នាយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែងអ្នកទាំងពីរតែងសាងអនុស្សាវរីយ៍ស្នេហា និងបណ្តើរគ្នាទៅណាមកណា ប្រកបទៅដោយភាពសប្បាយរីករាយ។

ពិសេសអ្វីដែលគួរចាប់អារម្មណ៍ ទៅទៀតនោះគឺពេលនេះអ្នកនាង ខ្ញុង ហាក់ដូចជាចង់បង្ហាញថា ខ្លួនកំពុងតែពរពោះកូន ហើយថែមទាំងជាកូនស្រី។

ដោយនៅលើហ្វេសប៊ុករបស់តារាកំប្លែងស្រីរូបនេះ បានប្រាប់ឱ្យដឹងទាំងស្រុងដូច្នេះថា៖

«ហេតុតែស្រលាញ់ យករូបក្នុងហ្វេសប៊ុកមកផុសផ្គូរជាមួយរូបខ្លួនឯង អាណិតខ្លួនណាស់ អូន មេតា្តកុំឱ្យម៉ាក់ខកចិត្តណាកូន កូនត្រូវតែជាស្រី»

យ៉ាងណាមិញ សារ និងរូបក្មេងស្រីម្នាក់ ជាមួយនឹង នាង ខ្ញុង កំពុងតែធ្វើឲ្យ អ្នកគាំទ្រសង្ស័យថាតើរូបនាង ពិតជាពរពោះកូនស្រី​មែន ឬយ៉ាងណា៕

ទស្សនារូបភាពខាងក្រោម៖ 

តារាកំប្លែង ខ្ញុង
តារាកំប្លែង ខ្ញុង និងលោក កៃដ ជាស្វាមី
តារាកំប្លែង ខ្ញុង និងលោក កៃដ ជាស្វាមី
តារាកំប្លែង ខ្ញុង និងលោក កៃដ ជាស្វាមី
តារាកំប្លែង ខ្ញុង និងលោក កៃដ ជាស្វាមី
រូបភាពដែល ខ្ញុង បានបង្ហោះនៅលើហ្វេសប៊ុកខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង