សៀមរាប៖ សព្វថ្ងៃ ម្ចាស់ពានរង្វាន់ The Voice Kid Cambodia រដូវកាលទី១ ក៏ដូចជាតារាចម្រៀងកុងត្រា វ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងច្រើន ពីសំណាក់មហាជនទូទាំងប្រទេសជាមួយ នឹងទឹកដមសម្លេងដ៏ពិរោះ ហើយមិនត្រឹមតែប៉ុណ្ណោះ គឺអមជាមួយកាយវិការក្រមិចក្រមើមរបស់គេ។

យ៉ាងណាមិញ បើទោះជា ពេជ្រ ថៃ មានវ័យនៅក្មេងនិងជាតារាចម្រៀងពន្លកថ្មីក៏ពិតមែន ប៉ុន្តែគេតែងតែសង្កេតឃើញថា ប្អូនតែងមានឱកាសបានច្រៀងចម្រៀងរូមគ្នាជាមួយ តារាចម្រៀងស្រីល្បីៗនៅលើឆាក មិនតិចនាក់នោះទេ។

ក្នុងនោះដែរ នាពេលថ្មីៗនេះ ពេជ្រ ថៃ​​ បានដឹកដៃកញ្ញា រ៉េត ស៊ូហ្សាណា ឡើងឆាកច្រៀងរួមគ្នា ជាច្រើនបទ ដែលធ្វើឲ្យឆាកតន្ត្រីកាន់តែសប្បាយ ជាមួយនឹងការសម្តែងរបស់ពួកគេ ពោរពេញទៅដោយសម្តីបែបកំប្លុកកំប្លែង។

គួរបញ្ជាក់ផងដែរថា ពេជ្រ ថៃ បានឡើងច្រៀងជាមួយនឹង​តារាធំៗជាច្រើន នៅក្នុងផលិតកម្មហង្សមាស ដូចជា លោក ព្រាប​ សុវត្ថិ កញ្ញា សុគន្ធ​ កញ្ញា អ្នកនាង ពេជ្រ​ សោភា និង អ្នកនាង សុគន្ធ និសា ជាដើម។ ហើយវា ជារឿងមួយដ៏ចាប់អារម្មណ៍ ដែលក្មេងតូចរូបនេះ មានសមត្ថភាព និងមានក្លាហាន ក្នុងបង្ហើរសំនៀង ជាមួយ កំពូលតារាយ៉ាងដូច្នេះ៕ 

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ហ្សាណា និង ថៃ ពេលសម្តែងរួមគ្នាលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា