(ភ្នំពេញ)៖ «កុំច្រណែនឈ្នានីសអ្នកដទៃ ប្រៀបដូចបំផ្លាញអនាគតខ្លួនឯង ប្រយ័ត្នពារឆ្លង..ចាំទុកក្នុងខួរអ្នកផងចុះ!» នេះគឺជាសម្ដីរបស់តារាចម្រៀងស្រីសំឡេងស្រួយ ដូចសារិកា ឈួន សុវណ្ណឆៃ ដែលបានពោលឡើង ក្នុងលក្ខណៈផ្ទុះកំហឹង ក្ដៅស្លឹកត្រចៀកជាខ្លាំង ខណៈមានអ្នកពូកែឈ្នានីសមួយចំនួន ប្រើពាក្យសម្ដីមិនសមរម្យ មើលងាយ ធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ របស់នាង។

តារាចម្រៀងស្រីនិយមច្រៀងបទលំនាំដើម ឈួន សុវណ្ណឆៃ បានលើកឡើងថា «អរគុណណាស់ ដែលនិយាយអាក្រក់ពីខ្ញុំណា អ្នកបងដោយមិនអៀនមាត់ខ្លួន ឯងបន្តិចសោះ។ សុំសរសើរ ទាំងដែលខ្ញុំតែងតែគោរពស្រឡាញ់អ្នករហូតមក ទោះដឹងថាអ្នករលួយក្នុងក៏ដោយ ក៏មិនដែលខ្វល់ដែរ ព្រោះគិតថាមនុស្សម្នាក់ៗ កើតមកវាតែងតែមានខុសខ្លះ ហើយឲ្យល្អគ្រប់ដប់នោះ វាគ្មានទេ។ ធ្វើដូចខ្លួនឯងជាស្រីគ្រប់ល័ក្ខ ម៉េចដែរគិតថា មនុស្សនៅលើលោកនេះបាត់ការចងចាំ អស់ហើយមែនទេ»។

តារាចម្រៀងស្រី ដែលត្រូវបានគេដឹងថា មានកសិដ្ឋានចិញ្ចឹមជ្រូក តម្លៃខ្ទង់ម៉ឺនដុល្លារ និងស្ទើរតែក្លាយទៅជាសេដ្ឋីនី នៅក្នុងរង្វង់សិល្បៈ អ្នកនាង ឈួន សុវណ្ណឆៃ បានបញ្ចេញទាំងកំហឹង បន្តទៀតថា «ទុកពេលវេលាយកខួរក្បាលគិតរឿងល្អៗខ្លះទៅ ក្រែងលោវាបានល្អដូចគេ កុំភ្លេចណាថាការច្រណែនឈ្នានីសអ្នកដទៃ ប្រៀបដូចបំផ្លាញអនាគត ខ្លួនឯង។ ចឹងចាំទុកក្នុងខួរផង ប្រយ័ត្នពារវាឆ្លងទៅដល់កូនរបស់អ្នក សួរថាអ្នកនឹងល្អជាងខ្ញុំប៉ុន្មានភាគរយ ដែរចាស។ ក្រែងរលួយក្នុងអស់ហើយតើអី ទម្រាំបានប៉ុណ្ណឹង ចាំទុកផងណាថា ចរិតខ្ញុំខឹងអ្នកប៉ុណ្ណា ក៏ខ្ញុំនៅតែញញឹមជានិច្ច ព្រោះទុកមុខឲ្យតែកុំភ្លេចណាថា ការទ្រាំវាមានដែនកំណត់របស់វាដែរណាចាស។ អរគុណបងៗ អរគុណប្អូន អរគុណមហាមិត្តទាំងអស់គ្នាណាស់»។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ ទោះបីជាពុំសូវទទួលបានការគាំទ្រ ដូចមុនក្តី ប៉ុន្តែអ្នកនាង តែងតែបង្ហាញខ្លួន តាមរយៈការច្រៀង នៅក្នុងកម្មវិធីនានា តាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីជាតិធំៗ ជាដើម។ ជាពិសេសគេសង្កេតឃើញថា អ្នកនាងមានជីវភាពហ៊ឺហា ដោយលេចមុខ ក្នុងកម្មវិធីជប់លៀងនានា ដែលមានការតុបតែងខ្លួន អមគ្រឿងអលង្ការ មានតម្លៃថ្លៃៗជានិច្ច៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈួន សុវណ្ណឆៃ