ភ្នំពេញ៖ ជា វិបុល ជាពិធីករមួយរូប ដែលល្បីឈ្មោះខ្លាំង ក្នុងសង្គមសិល្បៈ ហើយនាពេលបច្ចុប្បន្ននេះ លោក ក៏ចាប់ដៃសាងគ្រួសារជាមួយ អ្នកនាង គង់ សុជាតិ  ដោយទទួលបានចំណងដៃមួយដ៏គួរឲ្យស្រលាញ់ នោះគឺកូនស្រីម្នាក់ផងដែរ។

ក្នុងនោះ គេសង្កេតឃើញថា ការងារសិល្បៈរបស់លោកមមាញឹក ខ្លាំងមែនទែន ជាមួយអាជីពជាពិធីករ តែបើតាមមើលជាក់ស្ដែង ទោះជាលោករវល់យ៉ាងណា លោកនៅតែមានពេលគ្រប់គ្រាន់សម្រាប់គ្រួសាររបស់លោក ជាពិសេស គឺព្រះនាងតូចរបស់លោកតែម្ដង ។

ប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះរូបមួយសន្លឹកក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់លោក ដែលលោក បានជិះកង់ឌុបកូនស្រីតូចរបស់លោកដើរលេង មើលទៅកក់ក្ដៅ និងគួរឲ្យស្រលាញ់ខ្លាំងមែនទែន ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល ពេលឌុបកូនស្រីដើរលេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល