ភ្នំពេញ៖ តារាភេទទីបីដែលកំពុងសាងភាពល្បីល្បាញ និងស្រូបទាញបានទីផ្សារការងារសិល្បៈនាពេលបច្ចុប្បន្ន នាងយេយេ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមិនស្ទើរ ពីទស្សនិកជន ដោយសារនាងតែងតែធ្វើឲ្យមហាជនផ្ទុះសំណើចពេលឡើងសម្តែង ម្តងៗ។

បច្ចុប្បន្នឃើញថាតារាភេទទី៣រូបនេះ មានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ មិនថាកម្មវិធីតូច ឫក៏ធំនោះទេ តារារូបនេះតែងមានមុខធ្វើឲ្យទស្សនិកជនផ្ទុះសំណើចជានិច្ច។

ជាក់ស្តែង ជារៀងរាល់ឆ្នាំតារារូបនេះ តែងធ្វើពិធីខួបកំណើតដែលអញ្ជើញភ្ញៀវជាច្រើន តែឆ្នាំនេះវិញក៏រឹតតែប្លែកភ្នែក ជាមួយនឹងការតែងខ្លួនរបស់នាង និងមានតារាល្បីៗជាច្រើនចូលរួមយ៉ាងច្រើន នៅក្នុងកម្មវិធីកាលពីយប់មិញនេះ។

ដោយនៅក្នុងនោះ ទិដ្ឋភាពពិធីពិតជាអធិកអធមមែនទែន មិនត្រឹមតែមានតារាជំនាន់ក្រោយនោះទេ ដែលចូលរួម សូម្បីតែតារាជើងចាស់ អ្នកនាង ស្វែង សុជាតា ក៏ចូលរួមដែរ។ មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីសម្រស់របស់ម្ចាស់កម្មវិធីវិញ គឺពិតជាស្រស់ស្អាតមែនទែន ជាមួយនឹងរ៉ូបពណ៌ខៀវ ស៊ីដាច់គេ និងលេចធ្លោនៅក្នុងកម្មវិធី។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រមួយចំនួន បានគិតថា ពិធីខួបកំណើតរបស់នាង ស្មានតែពិធីខួបកំណើត ក៏ព្រោះតែ​នាងរៀបចំ ធំដុំខ្លាំងពេក៕

ចង់ដឹងថាទិដ្ឋភាព ខួបកំណើតនាងយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាថន លក្ខិណា ក្នុងថ្ងៃកំណើត យេយេ
សម្រស់ យេយេ ក្នុងថ្ងៃកំណើត
សម្រស់ យេយេ ក្នុងថ្ងៃកំណើត
សម្រស់ យេយេ ក្នុងថ្ងៃកំណើត
សម្រស់ យេយេ ក្នុងថ្ងៃកំណើត
សម្រស់ យេយេ ក្នុងថ្ងៃកំណើត
សម្រស់ យេយេ ក្នុងថ្ងៃកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យេយេ