ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កញ្ញា យេយេ បានសម្តែងពីការថ្លែងអំណរគុណទៅកាន់ក្រុមគ្រូពេទ្យ និងបងប្អូនជនរួមយ៉ាងជ្រាលជ្រៅ ដែលខណៈពេលនេះកញ្ញា គឺមានអាការៈធូរស្រាលបានច្រើន ហើយពីជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារារូបនេះទើបតែឆ្លងកូវីដ១៩ កាលីប៉ុន្មានថ្ងៃមុន បានសរសេរបញ្ជាក់ពីអាការៈធូរស្បើយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖
ពាក្យជូនពររបស់បងប្អូនទាំងអស់គ្នាវាជាកម្លាំងចិត្តមួយដ៏ធំសម្រាប់នាងខ្ញុំនៅពេលនេះ ពេលនេះនាងខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់អរគុណដល់បងប្អូនទាំងអស់គ្នា សំរាប់ការលើកទឹកចិត្តនិងអរគុណដល់លោកគ្រូពេទ្យ ឣ្នកគ្រូពេទ្យសម្រាប់ការលះបង់មួយនេះមកដល់ប្រជាជនខ្មែរ
ពេលនេះនាងខ្ញុំបានប្រសើរឡើងច្រើនហើយ
យ៉ាងណាមិញ មហាជនក៏សម្តែងអារម្មណ៍ត្រេកអរចំពោះ កញ្ញា យេយេ ដែលមានអាការៈធូរស្រាលច្រើនពីជំងឺកូវីដ១៩ ក្រៅពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានជូនពរបន្ថែមឲ្យតារារូបនេះឆាប់ជាពីជំងឺ ហើយត្រឡប់មកគេហដ្ឋានវិញផងដែរ៕
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
សូមចូលទស្សនារូបភាពខាងក្រោម៖



