រំភើបឡើងស្រក់ទឹកភ្នែក យេយេ ទម្លាយថាលែងមានវិជ្ជមាន កូវីដ១៩ហេីយ

//s9.kh1.co/52/5254314f4471a4d6a2950c5894be0a48bdfc656c.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពី បានសម្រាកអស់រយៈពេលជាច្រើនថ្ងៃ ពេលនេះ កញ្ញា យេយេ បានជាសះស្បើយពី កូវីដ​១៩ហើយ

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយថាតារា កញ្ញា យេយេ បានឆ្លងនូវជំងឺកូវីដ១៩ ដែលត្រូវធ្វើការសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជំងឺកូវីដ១៩  ខណៈពេលនេះ រូបនាងបានទម្លាយប្រាប់ថា ខ្លួនបានជាសះស្បើយ អាចត្រឡប់មកផ្ទះវិញបានហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងការបង្ហោះវីដេអូ នៅគណនីហ្វេសប៉ុកជាផ្លូវការ របស់ កញ្ញា យេយេ ដែលបានបង្ហាញអារម្មណ៍ ត្រេតអរជាពន់ពេក បានរៀបរាប់ទាំងហូរទឹកភ្នែក ដែលបានជាសះស្បើយ បន្ទាប់ពីបានសម្រាកជាព្យាបាលជាច្រើនថ្ងៃ ដោយបានធ្វើឲ្យអ្នកទស្សនា មានការរំជួលចិត្ត ក៏ដូចជាសប្បាយចិត្តជំនួសនាងផងដែរ។

ដំណឹងមួយនេះបានធ្វើឱ្យមហាជនមិនតិចនាក់នោះទេ មានសេចក្ដីត្រេកអរ និងរំភើបចិត្តជំនួស ដោយតារាស្រីរូបនេះ បានជាសះស្បើយ ពីជំងឺកាចសាហាវមួយនេះ ហើយត្រឡប់មកគេហដ្ឋានវិញ។ ទោះជាយ៉ាងណា រូបនាងនៅតែបន្តធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ និងឣនុវត្ត ៣កុំ ៣ការរពារដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា យេយេ
កញ្ញា យេយេ
កញ្ញា យេយេ
កញ្ញា យេយេ
កញ្ញា យេយេ
កញ្ញា យេយេ
យេយេ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T