ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងម្ចាស់ពានរង្វាន់ The Voice Kids រដូវកាលទី១ ពេជ្រ ថៃ កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងសង្គមសិល្បៈ។

ជាការពិតណាស់ កាលពីថ្មីៗនេះដែរ ម្ចាស់ពានរង្វាន់រូបនេះ បានបញ្ចេញសំនៀង ដែលជាចម្រៀងផ្ទាល់ខ្លួន នៅក្នុងផលិតកម្មរស្មីហង្សមាសជាលើកដំបូង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមក៏បានឃើញរូបប៉ុន្មានសន្លឹករបស់ពេជ្រ ថៃ មើលទៅពិតជាគួរឲ្យក្នាញ់មែនទែន ជាមួយនឹងរូបលេងជាមួយក្មេងតូច  ជាមួយនឹងការអោបផង ថើបផង។

តាមរយៈរូបភាពនេះ មើលទៅពេជ្រ ថៃ ក៏ជាក្មេងម្នាក់ដែលស្រលាញ់ក្មេងតូចៗដែរ ដោយគ្រាន់តែបានឃើញ ក៏ធ្វើដូច្នោះ ចាប់អោប និងថើបតែម្តង។ មិនតែប៉ុណ្ណោះ ទង្វើរបស់ពេជ្រ ថៃ ក៏បានបង្ហាញផងដែរថា រូបគេ នៅតែរួសរាយ និងរាក់ទាក់ បើទោះបីពេលនេះ រូបគេក្លាយជា តារាល្បីទាំងវ័យក្មេង​ក៏ដោយ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ម្ចាស់ពានរង្វាន់ The Voice Kids រដូវកាលទី១ ពេជ្រ ថៃ
ម្ចាស់ពានរង្វាន់ The Voice Kids រដូវកាលទី១ ពេជ្រ ថៃ
ពេជ្រ ថៃ ស្រលាញ់ក្មេងខ្លាំងដល់ថ្នាក់ចាប់ថើប
ពេជ្រ ថៃ ស្រលាញ់ក្មេងខ្លាំងដល់ថ្នាក់ចាប់ថើប
ពេជ្រ ថៃ ស្រលាញ់ក្មេងខ្លាំងដល់ថ្នាក់ចាប់ថើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ