ភ្នំពេញ៖ ពិធីការិនីដ៏ល្បីឈ្មោះបោះសម្លេងអ្នកនាង ចាន់ កែវនិមល បានឈរនៅក្នុងអាជីពនេះជាយូរមកហើយ បច្ចុប្បន្ន កេរ្តិ៍ឈ្មោះរបស់អ្នកនាង ក៏នៅតែល្បី ដោយក្តោបបានការងារធំៗជាច្រើន។

យ៉ាងណាមិញ ទោះបីជាបច្ចុប្បន្ននេះ អ្នកនាងមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈនេះក្តី តែនាង និងគ្រួសារតែងផ្តល់សុភមង្គលឲ្យគ្នាជានិច្ច។

ជាក់ស្តែង មកទល់នឹងពេលនេះ អ្នកនាងបានរៀបការនឹងស្វាមី ជាមួយនឹងចំណងដៃកូនស្រីមួយ ដែលពោរពេញដោយសុភមង្គលបានរយៈពេល៨ឆ្នាំ ហើយកាលពីយប់មិញនេះ អ្នកនាងបានប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍ដ៏សាមញ្ញមួយជាមួយនឹងក្រុមគ្រួសាររបស់នាង។

ដែលនៅក្នុងនោះរូបភាពជាច្រើនសន្លឹកដែលពោរពេញដោយស្នាមញញឹមបានបង្ហោះនៅក្នុងបណ្តាញសង្គម ជាមួយនឹងសាមួយថា៖ «ខួបអាពាពិពាហ៍ដ៏សាមញ្ញ តែពោរពេញដោយក្តីសុខ អរគុណលោកប្តីដែលចាប់ដៃអូនដើររហូតមកដល់ថ្ងៃនេះ អរគុណដែលតែងតែផ្តល់សិទ្ធឲ្យអូនធ្វើការងារតូចធំ អរគុណដែលតែងតែលះបង់គ្រប់បែបយ៉ាងដើម្បីអូន អរគុណដែលព្រមចាញ់ ព្រមសម្រប ព្រមតាម ព្រោះតវ៉ាក៏គ្មានប្រសិទ្ធភាព»។

តាមរយៈសារមួយនេះធ្វើឲ្យមនុស្សជាច្រើនលួចច្រណែន ជាមួយនឹងសុភមង្គលរបស់តារារូបនេះជាមួយនឹងគ្រួសារ ដែលមានភាពផ្អែមល្ហែមបែបនេះ៕ 

អ្នកនាងចាន់ កែវនិមល និងគ្រួសារនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍

អ្នកនាងចាន់ កែវនិមល និងគ្រួសារ
អ្នកនាងចាន់ កែវនិមល និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល