ចេញខែកូនប្រុសទី២ កែវ ចាន់និមល បង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខ

//s9.kh1.co/84/842ba19d7ea86954c0460e587fdd5062b1d6e642.jpeg
តារា & កម្សាន្ដ

 ២១-មករា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ចេញខែកូនទី២ កែវ ចាន់និមល រៀបចំសាមញ្ញ តែមើលទៅពោរពេញដោយភាពកក់ក្ដៅ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង កែវ ចាន់និមល នាងសម្រាលបានកូនប្រុសម្នាក់ ក្រោយពរពោះអស់ជាច្រើនខែ ដោយកូនប្រុសតារាស្រីរូបនេះ ពិតជាមានមុខមាត់គួរឲ្យក្នាញ់ខ្លាំង ទោះបីទើបនឹងកើតក៏ពិតមែន។ បន្ទាប់ពីសម្រាលកូនដោយជោគជ័យរួចមក ពេលនេះ តារារូបនេះ កាន់តែមានសុភមង្គលជាងមុនទ្វេដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលតារារូបនេះ នៅកូនខ្ចី គេសង្កេតឃើញស្វាមីនាង បានយកចិត្តទុកដាក់មើលថែទាំភរិយា ហើយចេះដឹងទុក្ខធុរៈរបស់ប្រពន្ធ នៅចាំផ្ដល់ភាពកក់ក្ដៅ និងកម្លាំងចិត្តដល់ប្រពន្ធថែមទៀត ទោះបីខ្លួនរវល់ការងារក្ដី។ លើសពីនេះទៅទៀតពេលឃើញមុខកូនប្រុសដំបូងភ្លាម មិនថានាង ឬស្វាមី និងកូនស្រីច្បងនោះទេ គឺបានបង្ហាញនៅក្ដីរំភើប និងស្នាមញញឹមយ៉ាងរីករាយព្រមគ្នាតែម្ដង។ 

ជាក់ស្ដែង បន្ទាប់ពីសម្រាលកូនបាន ១ខែកន្លងមកនេះ អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពជុំគ្រួសារ ក្នុងថ្ងៃចេញខែកូនមើលទៅពិតជាមានក្ដីសុខខ្លាំង។ មិនតែប៉ុណ្ណោះ ទឹកមុខនាង និងគ្រួសារទាំងមូល បានបញ្ចេញឲ្យឃើញនៅស្នាមញញឹមយ៉ាងកក់ក្ដៅ ជូនចំពោះកូនប្រុសជាទីស្រលាញ់ផងដែរ។ បើក្រឡេកទៅមើលទិដ្ឋភាពក្នុងពិធី ចេញខែកូន របស់អ្នកម៉ាក់កូនពីររូបនេះវិញនាងបានរៀបចំបែបសាមញ្ញ តែមើលទៅស្អាតបែបថ្លៃថ្នូរតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
ទិដ្ឋភាពចេញខែកូនទី២ អ្នកនាង កែវ ចាន់និមល
ទិដ្ឋភាពចេញខែកូនទី២ អ្នកនាង កែវ ចាន់និមល
ទិដ្ឋភាពចេញខែកូនទី២ អ្នកនាង កែវ ចាន់និមល
ទិដ្ឋភាពចេញខែកូនទី២ អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមី និងកូនៗ
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមី និងកូនៗ
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមី និងកូនៗ
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមី និងកូនៗ
អ្នកនាង កែវ ចាន់និមល ជាមួយគ្រួសារ
អ្នកនាង កែវ ចាន់និមល ជាមួយគ្រួសារ
កែវ ចាន់និមល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T