ភ្នំពេញ៖ នាពេលបច្ចុប្បន្ន អ្នកនាង សារ៉ាយ សក្ខណា កំពុងតែមមាញឹក ទាំងការងារសិល្បៈ និងមុខរបររកស៊ីរបស់នាង ដែលបើកកន្លែងថែរក្សាសម្ផស្ស។

ទន្ទឹមនឹងភាពជោគជ័យនៅក្នុងការងារ ជីវិតអាពាហ៍ពិពាហ៍ របស់នាង ក៏ស្រស់បំព្រង និងសុភមង្គលមិនធម្មតានោះដែរ ដែលកាលពីប៉ុន្មានអាទិត្យមុន ស្វាមីរបស់នាង បានធ្វើឲ្យ នាងរំភើបចិត្តយ៉ាងខ្លាំង ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍។

ប៉ុន្តែកាលពីប៉ុន្មានម៉ោងមុននេះបន្តិច អ្នកនាង សារ៉ាយ សក្ខណា បែរជាបង្ហាញភាពក្រៀមក្រំ អមជាមួយនឹង រូបថតស្រពោន ដោយសរសេរសារថា ចង់មានអ្នកយល់ចិត្ត ទៅវិញ ខណៈរូបនាង ទទួលបានក្តីស្រលាញ់ ពីស្វាមីយ៉ាងពេញទំហឹងទៅហើយ។

ក្នុងនោះដែរ អ្នកគាំទ្រ មានការងឿងឆ្ងល់ថាហេតុអ្វី បានជាអ្នកនាង បង្ហាញអារម្មណ៍បែបនេះ នៅក្នុងបណ្តាញសង្គម៕ 

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
ក្រុមគ្រួសារ សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា