ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សម្លេងចាស់ កុមារា ឡុង លីគ័ង្គ កំពុងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈការបង្ហាញខ្លួន ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ នារយៈពេលកន្លងមកនេះ។

ជាការពិតណាស់ តារាវ័យក្មេងរូបនេះ ចាប់ផ្អើមមានមុខនៅក្នុងកម្មវិធីធំៗ ជាមួយនឹងការបកស្រាយចម្រៀង ធ្វើឲ្យអ្នកគាំទ្រជាច្រើនរឹតតែពេញចិត្តជាខ្លាំង ជាមួយសមត្ថភាពប្អូន។

មិនខុសពីប្អូនប្រុស ឡុង លីគ័ង្គ អតីតបេក្ខភាព The Voice Cambodia កញ្ញា រ៉េត ស៊ូហ្សាណា ក៏កំពុងឆក់យកប្រជាប្រិយភាព មិនធម្មតាដែរ តាមការច្រៀង និងសម្ដែងលើឆាកតន្ត្រីជាច្រើន រាប់មិនអស់។

តួយ៉ាងចរិតតារាស្រីវ័យក្មេងរូបនេះ ក៏ត្រូវតារារះថ្មីប្អូនប្រុស ឡុង លីគ័ង្គ និយាយចំៗពីអត្តចរិកនាង លើហ្វេសប៊ុកផ្ទាល់ខ្លួន ដោយថ្លែងថា៖« រូបថតថ្ងៃមុនជាមួយបងស្រី Suzana Reth ស្អាតហើយរួសរាយទៀតបងស្រី» ។

សារដ៏ខ្លីនេះ ពិតជាមានអត្ថន័យណាស់ ព្រោះពាក្យពេចន៍របស់ប្អូនប្រុស កាន់តែធ្វើឲ្យមហាជនជាច្រើន បានជ្រាបកាន់តែច្បាស់ពីចរិត តារាស្រីរូបនេះ។

ហើយនេះក៏ជាហេតុផលមួយក្នុងចំណោម ហេតុផលជាច្រើន ដែលធ្វើឲ្យសន្ទុះ នៃការគាំទ្ររបស់កញ្ញា រ៉េត ស៊ូហ្សាណា កើតឡើងជាលំដាប់ ព្រោះមិនត្រឹមមានសម្រស់ស្រស់ស្អាត ច្រៀងពិរោះនោះ នាងក៏មានចរិតគួរឲ្យស្រលាញ់ទៀតផង៕ 

កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេង សម្លេងចាស់ កុមារា ឡុង លីគ័ង្គ
តារាចម្រៀងវ័យក្មេង សម្លេងចាស់ កុមារា ឡុង លីគ័ង្គ
សារ ដែល កុមារា ឡុង លីគ័ង្គ បានបង្ហោះមុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ