ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង និងមានរូបសម្រស់ស្រស់ស្អាតកញ្ញា ស៊ីន យូប៊ីន កំពុងតែទទួលបាននូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន នាពេលបច្ចុប្បន្ននេះ។

ស្របជាមួយនឹងការស្រលាញ់ចូលចិត្តពីប្រិយមិត្ត សព្វថ្ងៃកញ្ញា ស៊ីន យូប៊ីន មានការងារនៅក្នុងសិល្បៈ និងក្រៅសិល្បៈជាច្រើន ដែលមានភាពមមាញឹកយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីថ្ងៃទី ១៣ ខែមករា កន្លងទៅនេះ តារាសម្តែងស្រីរូបស្រស់ ស៊ីន យូប៊ីន ក៏បានចូលរួមនៅក្នុងកម្មវិធីបើកសាខាថ្មីមួយកន្លែង ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងរ៉ូបស៊ិចស៊ី បញ្ចេញសាច់ខ្នងសខ្ចីរបស់ខ្លួន ទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួនមិនស្ទើរនោះទេ។

កាន់តែល្បីតារាស្រីវ័យក្មេងរូបនេះ កាន់តែស៊ិចស៊ីខ្លាំង និងមានសម្រស់ស្រស់ស្អាតមិនធម្មតាឡើយ៕

តើប្រិយមិត្តរូបណាខ្លះជាអ្នកគាំទ្រកញ្ញា ស៊ីន យូប៊ីន?   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន