ភ្នំពេញ៖ និយាយពីតារាចម្រៀងលោកមៃ សុគន្ធ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ថាតារារូបនេះតែងបញ្ចេញមុខនិយាយ និងវិភាគគ្រប់រឿងនៅក្នុងបណ្តាញសង្គមហេ្វសប៊ុក ជាពិសេសគឺរឿងតារានៅក្នុងប្រទេសតែម្តង។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមកាលពីថ្មីៗនេះ លោកក៏បានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«អត់គូរអត់លិឍ» «TakTunTuang» ដែលទំនុកភ្លេងបទមួយនេះដែល គឺជាដូចទៅនឹងបទចម្រៀង «TakTunTuang»ដែលកំពុងតែល្បីខ្លាំង នៅបរទេស។

តាមរយៈបទមួយនេះ គ្រាន់តែចេញភ្លាម ទទួលបានការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ ដែលបានថាឲ្យលោកមិនចេះមានរបស់ផ្ទាល់ខ្លួន បែរជាចម្លងពីគេ ទាំងដែលខ្លួនធ្លាប់រិះគន់សិល្បៈគ្នាឯងរឿងចម្លងពីគេនេះ។

តែទោះជាយ៉ាងណាក្តីក៏តារារូបនេះ ហាក់ដូចជាមិនខ្វាល់ខ្វាយ នឹងពាក្យសម្តីរបស់អ្នករិះគន់រឿងលោកចម្លងបទពីបរទេសសោះឡើយ៕

ចង់ជ្រាបច្បាស់ថាបទនោះមានអត្ថន័យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

លោកមៃ សុគន្ធ នៅក្នុងបទ«TakTunTuang»
បទ«TakTunTuang» បទបរទេស
លោកមៃ សុគន្ធ នៅក្នុងបទ«TakTunTuang»
លោកមៃ សុគន្ធ នៅក្នុងបទ«TakTunTuang»
ម្ចាស់បទ«TakTunTuang»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ