រូបយូរហើយ សុខៗ ម៉ៃ សុគន្ធ លើកយកមករិះគន់ មាស សុខសោភា តែត្រូវហ្វេនដាក់វិញផាំងៗ

//s9.kh1.co/5a/5ac09bf1513432f36fad5dc941c932da4438d2ed.jpeg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

សុខៗ លោក ម៉ៃ សុគន្ធ យករូបភាពកំពូលតារាចម្រៀងអ្នកនាង មាស សុសោភា យកមករិះគន់រឿងស្លៀកស៊ិចស៉ី។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម កំពុងផ្ទុះការស៊ែរលើបណ្ដាញសង្គម ពីរូបភាពយុវតីម្នាក់ស្លៀកពាក់ស៉ិចស៉ី ពាក់អាវបញ្ចេញសាច់ខ្នង ដែលកំពុងជិះម៉ូតូលើដងផ្លូវ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ងាកមកមើលលោក ម៉ៃ សុគន្ធ គេឃើញតារារូបនេះ បានសេវរូបយុវតីរូបនោះយកមកបង្ហោះ អមជាមួយនឹងរូបភាពកំពូលតារាចម្រៀងអ្នកនាង មាស សុខ សោភា បានស្លៀកពាក់ស៉ិចស៉ី ដែលជាការរៀបចំខ្លួន ដើម្បីចូលរួមកម្មវិធី។

ក្នុងនោះដែរ ទន្ទឹមនឹងលោក ម៉ៃ សុគន្ធ បានយករូបភាពអ្នកនាង មាស សុខសោភាមកបង្ហោះនោះ លោកក៏បាននិយាយបន្ថែមពីលើរូបភាពដូច្នេះថា៖ 

ចាស់ឲ្យដឹងចាស់ ធ្វើដូចខ្លួនទើបពេញក្រមុំបែកសាច់ បែប ស្ទាវ ជាអ្នកចម្រៀងចាស់វស្សាមួយរូប មិនខំសាងគំរូល្អៗឲ្យច្រើនទេ ធ្វើដូចកូនក្មេងស្ទាវទើបចេះច្រៀង ថតលេចលើលេចក្រោម ទាក់ភ្នែក គោឡើងក (គោស្ទាវ) វាមិនអាចទៅរួចទេ ខំសរសើរ ទាំងទឹកដមសម្លេង ទាំងការរាប់អានគ្នាដល់ឃើញចឹង ចប់ដោយគ្មានវាចារ ឈប់ទៅ ខំម្ល៉េះមានប្តីហើយ ខំអីទៀតពាក់ឲ្យតែប្តីមើលទៅបានហើយ សម្លេងពីរោះពីធម្មជាតិហើយ ទោះមិនស្លៀកពាក់បែបខ្វះសាច់ក្រណាត់ ក៏ល្បីជួរមុខដែរយល់នៅ? មកពីអាយដល ធ្វើបានទើបហ្វេនមួយចំនួនធ្វើតាម គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ខុសត្រង់តែខោនិងសំពត់តិចទេ៕

សម្ដីលោក ម៉ៃ សុគន្ធ

គួរបញ្ជាក់ផងដែរថា រូបភាពអ្នកនាង មាស សុខសោភា បានបង្ហោះតាំងពីដើមឆ្នាំ ២០២៣ ពោលគឺថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៣៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ម៉ៃ សុគន្ធ
លោក ម៉ៃ សុគន្ធ
លោក ម៉ៃ សុគន្ធ
លោក ម៉ៃ សុគន្ធ
លោក ម៉ៃ សុគន្ធ
លោក ម៉ៃ សុគន្ធ
អ្នកនាង មាស សុខ សោភា
អ្នកនាង មាស សុខ សោភា
អ្នកនាង មាស សុខ សោភា
អ្នកនាង មាស សុខ សោភា
អ្នកនាង មាស សុខ សោភា
អ្នកនាង មាស សុខ សោភា
អ្នកនាង មាស សុខ សោភា
អ្នកនាង មាស សុខ សោភា
រូបភាព
រូបភាព
មាស សុខសោភាម៉ៃ សុគន្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T