ភ្នំពេញ៖ មួយរយៈពេលនេះ លោក ជា វណ្ណារិទ្ធ ហាក់បីដូចជារវល់ខ្លាំងមែនទែន ជាមួយអាជីពជា ពិធីករ ដោយឃើញមុខលោក សឹងតែគ្រប់កម្មវិធីទៅហើយ ដោយសារទេពកោសល្យរបស់លោក បូករួម និងចរិតរួសរាយរាក់ទាក់ ធ្វើឲ្យលោកទៅដល់ទីណា ក៏មានតែអ្នកចូលចិត្ត ។

ជាក់ស្ដែង ក្នុងនាមជាពិធីករ លោកតែងតែធ្វើយ៉ាងណា ឲ្យសាកសម ជាមួយដៃគូ ក្នុងពេលធ្វើការ ទាក់ទងលើការតុបតែងខ្លួន។ ដូចជាកាលពីប៉ុន្មានថ្ងៃមុនលោកបាន ធ្វើជាពិធីករ ក្នុងកម្មវិធីមួយ ដែលអាវដែលលោកបានពាក់ គឺស្រដៀង ជាមួយនឹង ដៃគូរបស់លោក។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះនោះ គឺលោកចំណាយពេលដល់ទៅ៤ថ្ងៃនៅប្រទេសថៃ ដើម្បីរកអាវដែលជាគូ ជាមួយនឹងដៃគូលោក។ ហើយជាពិសេស មិនមែនតែម្តងនេះទេ ជារឿយៗ លោក តែងជ្រើសរើស ពណ៌អាវ និងសាច់ក្រណាត់ ឲ្យស៊ីជាមួយនឹង ពិធីការិនី បើទោះបីជា ខាងស្រី ពាក់ពណ៌ឆើតបែបណា ក៏លោកព្រមពាក់ ដូចផងដែរ។

ក្នុងនេះ អាចបញ្ជាក់បានថា ការដែលធ្វើជា ពិធីករ មិនមែនងាយស្រួលនោះទេ ទាក់ទងនឹង ការស្លៀកពាក់ ពេលឡើងឆាកម្តងៗ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

លោក ជា វណ្ណារិទ្ធ និងដៃគូ
លោក ជា វណ្ណារិទ្ធ និងដៃគូ
កញ្ញា ហេង កែវនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ