ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះ មនុស្សជាច្រើននៅទូទាំងពិភពលោកបាន ចូលរួមអបអរសាទរ ពោរពេញទៅដោយភាពសប្បាយរីករាយ។

ទន្ទឹមនឹងនេះដែរ ពិធីការិនីដ៏ល្បីល្បាញ គង់ សុជាតិ និងលោក ជា វិបុល ក៏បានចូលរួមអបអរឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីរួមជាមួយគ្នាផងដែរ ប្រកបទៅដោយសេចក្តីសុខ។

ជាពិសេសនោះគឺ អ្នកទាំងពីរបានទទួលទានអាហារពេលល្ងាចជាមួយគ្នា យ៉ាងរ៉ូមែនទិកខ្លាំងមែនទែន ប្រៀបដូចជាគូស្វាមីដែលទើបតែរៀបការជាមួយគ្នារួចថ្មោងថ្មីយ៉ាងដូច្នោះដែរ។

មិនតែប៉ុណ្ណោះ ក៏មានការចូលរួមពីក្រុមគ្រួសារ និងមិត្តភក្តិក្នុងឱកាស ដ៏ពិសេស និងអធិកអធមមួយនេះ។ ក្នុងនោះដែរនៅលើអ៊ីនស្តារក្រាមរបស់អ្នកនាង គង់ សុជាតិ ក៏បានរៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួនដូច្នេះថា៖

«សួស្តីឆ្នាំថ្មី 2018​ សូមជូនពរឱ្យបងប្អូនទាំងអស់ទទួលបាននូវភាពជោគជ័យ​ ពោរពេញដោយសិរីសួស្តី​ រុងរឿង​ ហើយរឿងចាស់មិនល្អ ឱ្យរសាត់ឆ្ងាយទៅឱ្យអស់ជាពិសេសទទួលបាននូវ​សុខភាពល្អ​ សុភមង្គល​ ជោគជ័យគ្រប់ៗគ្នា»។ 

ជាពិសេសនោះគឺអ្នកនាង គង់ សុជាតិ ក៏បានប្រាប់ថា៖

«អរគុណប្តីសំលាញ់ ជារៀងរាល់ពេលតែងតែចំណាយពេលវេលាសំរាប់អូន និងក្រុមគ្រួសារនៅថ្ងៃសំខាន់ៗ សូមឱ្យបងមានសុខភាពល្អ ឱ្យបងប្អូនគាំទ្រកាន់តែខ្លាំង រកលុយឱ្យបានច្រើនៗ ដើម្បីឱ្យប្រពន្ធទុកដាក់ចិញ្ចឹមកូន»

នេះបានបញ្ជាក់ឱ្យឃើញថា ទោះបីជារវល់នឹងការងារខ្លាំងយ៉ាងណា ក៏លោក ជា វិបុល មិនដែលភ្លេចភរិយាជាទីស្រលាញ់ដែរ ហើយតែងចំណាយពេលផ្តល់ភាពកក់ក្តៅដល់គ្នាទៅវិញទៅមកជានិច្ច ក្នុងនាមជាគូស្វាមីភរិយាដ៏ល្អមួយគូ៕

ទស្សនារូបភាពរបស់លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដួចខាងក្រោមនេះ៖  

ការទទួលទានអាហារដ៏រ៉ូមែនទិករបស់អ្នកនាង​ គង់ សុជាតិ និងស្វាមី
ការទទួលទានអាហារដ៏រ៉ូមែនទិករបស់អ្នកនាង​ គង់ សុជាតិ និងស្វាមី
ការទទួលទានអាហារដ៏រ៉ូមែនទិករបស់អ្នកនាង​ គង់ សុជាតិ និងស្វាមី
ការទទួលទានអាហារដ៏រ៉ូមែនទិករបស់អ្នកនាង​ គង់ សុជាតិ និងស្វាមី
លោក ជា វិបុល
លោក ជា វិបុល
ការទទួលទានអាហារដ៏រ៉ូមែនទិករបស់អ្នកនាង​ គង់ សុជាតិ និងស្វាមី
ការទទួលទានអាហារដ៏រ៉ូមែនទិករបស់អ្នកនាង​ គង់ សុជាតិ និងស្វាមី
ការទទួលទានអាហារដ៏រ៉ូមែនទិករបស់អ្នកនាង​ គង់ សុជាតិ និងស្វាមី
តុអាហារជួបជុំគ្នារបស់អ្នកនាង​ គង់ សុជាតិ
មិត្តភក្តិអ្នកនាង​ គង់ សុជាតិ
ប្អូនប្រុសអ្នកនាង​ គង់ សុជាតិ
ពិធីការិនី គង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ