ភ្នំពេញ៖ តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែអាចរក្សាតំណែងជាតារាម្នាក់ដែលមានប្រជាប្រិយភាព សម្រាប់មហាជនទូទាំងប្រទេស ហើយមិនត្រឹមតែប៉ុណ្ណោះ ចំណែកឯសម្រស់របស់អ្នកនាងវិញ នៅតែស្រស់ស្អាត ក្មេងជាងវ័យដដែល បើទោះជានាងមានកូនស្រីម្នាក់រួចទៅហើយក្តី។

ដោយឡែក បើងាកមកមើលសម្រស់កូនស្រីសំណព្វ របស់តារារូបនេះវិញ ពិតជាមិនធម្មតា មិនចាញ់សម្រស់ម្តាយនាងប៉ុន្មាននោះទេ ទោះជាពេលនេះ នាងមានវ័យនៅក្មេងក៏ដោយ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ រូប២សន្លឹករបស់កូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្កភាពភ្ញាក់ផ្អើលមែនទែន ដោយរូបនោះ ត្រូវបានទទួលពាក្យសរសើរ ពីសំណាក់អ្នកលេងបណ្តាញសង្គម យ៉ាងច្រើន ដោយសារតែនាងបានស្លៀករ៉ូបពណ៌ខៀវមួយឈុត ដែលមើលទៅពិតជាស្រស់ស្អាត និងពេញក្រមុំស្តូកតែម្តង។

ជាពិសេសនោះ មានអ្នកលេងបណ្តាញសង្គមខ្លះទៀត ថែមទាំងបាននិយាយថា សម្រស់របស់កូនស្រីនាង ពិតជាស្រស់ស្អាតជាងម្តាយទៅទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ចន ច័ន្ទលក្ខិណា និងកូនស្រី
កូនស្រី ចន ច័ន្ទលក្ខិណា ស្លៀករ៉ូបដែលមើលទៅពេញក្រមុំស្តូក
កូនស្រី ចន ច័ន្ទលក្ខិណា ស្លៀករ៉ូបដែលមើលទៅពេញក្រមុំស្តូក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា