ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាកំប្លែងនាយកុយ បានបង្ហោះសារមួយតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា កុំភ្លេចមុខរូបលោក បើសិនជាកម្មវិធីទូរទស្សន៍នឹងត្រូវបិទទ្វារ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការសោកស្តាយ និងអាណិតដល់រូបលោក ស្របពេលដែលលោកគិតពីកូនក្រុម គ្មានកម្រៃ តទៅទៀត។

តារាកំប្លែងនាយកុយ

បន្ទាប់លោកបានបញ្ចេញសារដូច្នោះ តារាពហុជំនាញអ្នកនាងខាត់ សុឃីម ក៏មានបញ្ចេញសារមួយយ៉ាងចាក់ដោត ធ្វើឲ្យអ្នកគាំទ្រកាន់តែមានការអាណិតទៅដល់តារាជើងចាស់ បែបបុរាណដូចនាយកុយ យ៉ាងដូច្នោះដែរ។

ដោយក្នុងនោះអ្នកនាង បានលើកឡើងនូវពាក្យសម្តីមួយចំនួន នៅក្នុងការមិនសូវគាំទ្រអ្នកសិល្បៈអ្នកសិល្បៈចាស់ៗ ស្របពេលដែលអ្នកសិល្បៈថ្មីៗជំនាន់ក្រោយបានចូលមក ដោយបានបោះបង់តារាជើងចាស់ដូច្នោះ។

ក្នុងនោះនាងបានរៀបរាប់ថា៖ «បើសិនជាខ្ញុំនិយាយថាគេមិនសូវអោយតម្លៃលើសិល្បៈបុរាណ ឫក៏សិល្បៈចាស់ៗ (អ្នកខ្លះថាខ្ញុំច្រណែនឫក៏ថាខ្ញុំធ្វើដើម្បីប្រយោជន៍ខ្លួនឯង សូមបញ្ជាក់ ខ្ញុំនិយាយនឹងធ្វើដើម្បីប្រយោជន៍រួមទេ) ដូចជាបងកុយគាត់មានការសម្តែងយូរឆ្នាំ នឹងមានស្នាដៃជូន មហាជនមិនតិចទេ (តើពិតជាត្រូវបាត់អាជីពនេះតើមែនទេ? កាលពីមុនម៉េចត្រូវការគាត់? ចុះពេលនេះម៉េចក៏ចេះតែបំបាត់សិល្បៈចាស់ៗអញ្ចឹង? តើខ្ញុំគួរតែឈឺចិត្តជំនួសគាត់ដែរទេ? ហ៊ឺ ព្រឹកមិញខ្ញុំកាត់សក់ជាមួយគាត់ តែ ខ្ញុំចាំគាត់យ៉ាងយូរ call តាំងពីម៉ោង៦.០០នាទីព្រឹករហូតដល់ម៉ោង៩.០០ គឺគាត់មិនបានលើក ទេ ហើយក្រោយមកបានខ្ញុំឃើញគាត់call មកខ្ញុំ.. ខ្ញុំពិតជាអរ ខ្លាំងដោយបាន ឮសម្លេងគាត់ គាត់ប្រាប់ខ្ញុំ គាត់ឈឺហើយ គាត់ប្រឹងសម្តែងទាល់តែចប់ នេះហើយជីវិត អ្នកសិល្បៈ ពិបាកស្រណុកទុកមួយដុំ សំខាន់សម្តែងឲ្យចប់ គាត់មកទាំងឈឺ អាណិតគាត់ខ្លោចចិត្តតើគួរតែត្រូវបំភ្លេចពួកគាត់មែនរឺ? (សូមអ្នករិះគន់បែបស្ថាបនា បើគេមិនគិតហើយសូមកុំជាន់ថែម )»៕

តារាពហុជំនាញអ្នកនាងខាត់ សុឃីម
តារាកំប្លែងនាយកុយ
តារាកំប្លែងនាយកុយ
តារាកំប្លែងនាយកុយ និងអ្នកនាង ខាត់ សុឃីម
សារដែលអ្នកនាង ខាត់ សុឃិម បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ