ភ្នំពេញ៖ ក្នុងមួយរយៈពេលនេះ មហាជនកំពុងតែ ចាំតាមដាន តារាសម្តែងស្រី ម៉ាក សែនសូនីតា ជាមួយនឹង ម្ចាស់ផលិតកម្ម Angkor picture លោក ប៉ុល វិបូ ថាពិតជា មានទំនាក់ទំនងស្នេហា ដូចបណ្តាសារព័ត៌មានផ្សេងៗ ចុះផ្សាយដែរទេ ព្រោះថា កន្លងមក អ្នកទាំងពីរ មិនសូវបញ្ចេញ សកម្មភាព ឬរូបភាព ជាមួយគ្នានោះឡើយ។

ប៉ុន្តែកាលពីប៉ុន្មាននាទីមុននេះ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយ តូតា សម្រេចចិត្តបង្ហោះរូបថត រវាងនាង ជាមួយនឹង លោក ប៉ុល វិបូ នៅក្នុងបណ្តាញសង្គម អ៊ីនស្តាក្រាម ដែលឃើញថា កាយវិការរបស់អ្នកទាំង២ ពិតជាផ្អែមល្ហែម ដូចជាគូស្នេហ៍យ៉ាងដូច្នោះដែរ។

ទាំងនេះ សបញ្ជាក់បានថា ពួកគេ ពិតជា មានទំនាក់ទំនង និងស្រលាញ់គ្នាពិតប្រាកដមែន ព្រោះថា តូតា មិនងាយបង្ហោះរូបថត ជាមួយនឹង លោក វិបូ នោះឡើយ តែទើបតែប៉ុន្មាននាទីមុននេះបន្តិចតែប៉ុណ្ណោះ ដែលនាងហ៊ានដាច់ចិត្ត បង្ហើបពីទំនាក់ទំនងរបស់នាង ជាមួយនឹងលោក។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏ចង់ឲ្យ អ្នកទាំងពីរ ឆាប់មានដំណឹងល្អឆាប់ៗផងដែរ ព្រោះថា មើលទៅ ពួកគេ ក៏សាកសមគ្នា ទាំងមុខមាត់ និងរូបរាង៕ 

ម៉ាក សែនសូនីតា​
ម៉ាក សែនសូនីតា​
ម៉ាក សែនសូនីតា​
ម៉ាក សែនសូនីតា​ បង្ហាញមុខគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា