(ភ្នំពេញ)៖ ស្របពេលដែលព្រឹទ្ធាចារ្យសិល្បៈបុរាណ ផ្នែកល្ខោនស្រមោល លោក អៀង ហឿន បាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យនោះ តារាកំប្លែងនាយ ពែកមី ក៏បានចេញមុខ ប្រកាសអំពាវនាវស្នើសុំឲ្យសប្បុរជន និងសិល្បករខ្មែរ មេត្តាចូលរួមបរិច្ចាគថវិកា ដើម្បីជូយសង្គ្រោះជីវិតលោកផង។

នាយ ពែកមី បានបង្ហោះភ្ជាប់ជាមួយស្ថានភាពជំងឺ របស់លោក អៀង ហឿន ដែលបច្ចុប្បន្នកំពុងស្នាក់នៅ ព្យាបាលក្នុងមន្ទីពេទ្យថា «សូមអំពាវនាវដល់សប្បុរជន និងសិល្បករ សិល្បការិនីគ្រប់ជំនាន់ មេត្តាចូលរួមបរិច្ចាគថវិកា ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក ដល់ព្រឹទ្ធាចារ្យសិល្បៈបុរាណ អៀង ហឿន ដែលកំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ!»។

តារាកំប្លែងរបស់ទូរសទស្សន៍ស៊ីធីអ៊ិន នាយ ពែកមី ក៏បានបញ្ជាក់ថា «ព្រឹទ្ធាចារ្យសិល្បៈបុរាណ ផ្នែកល្ខោនស្រមោលលោក អៀង ហឿន ពេលនេះកំពុងតែសម្រាកព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត្រ។ ដូច្នេះបើសិនជាបងប្អូនចង់បរិច្ចាគថវិកា អាចចូលរួមតាមរយៈ លេខទូរស័ព្ទ ០១២ ៣៤៩ ០៧៨ !»។

សូមបញ្ជាក់ថា លោក អៀង ហឿន គិតមកទល់ពេលនេះ គឺមានវ័យ៥១ឆ្នាំហើយ។ លោកគឺជាគ្រូល្ខោនស្រមោលស្បែកតូច និងស្បែកធំនឹងបានចូលបម្រើ វិស្ស័យសិល្បៈបុរាណខ្មែរ តាំងពីសម័យសាធារណរដ្ឋ ប្រជាមានិតកម្ពុជា។ បច្ចុប្បន្នលោកបានធ្លាក់ខ្លួនឈឺ ដោយជំងឺស្លាប់មួយចំហៀងខ្លួន និងនិយាយមិនរួច៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី