ភ្នំពេញ: តារាសម្តែង កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា កំពុងតែទាញបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន ដោយសាររូបសម្រស់ដ៏ស្រស់ស្អាត និង ទេពកោសល្យនៃការសម្តែង របស់នាង។ ជាពិសេស ក៏កាន់តែល្បីល្បាញខ្លាំង ជាមួយនឹងខ្សែភាពយន្តធំៗ ដែលសុទ្ធតែនាងបានដើរជាតួឯកទាំងអស់។

ជាក់ស្តែង កាលពីម្សិលមិញនេះកញ្ញា តូតា បានផ្តិតយករូបភាពជាមួយនឹងបវរកញ្ញា ថៃជាច្រើនរូប បើនិយាយពីសម្រស់នៅពេលឈរជិតបវរកញ្ញាទាំងនោះទៅ តូតា ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់គ្នាប៉ុន្មានទេ ។

ចំណែកឯអ្នកគាំទ្រខ្លះវិញ នៅពេលឃើញដូច្នោះ ក៏លាន់មាត់ថានៅពេលមាន កញ្ញាតូតា ឈរជិតបែបនេះទៅ សម្រស់កញ្ញា ស្រស់ស្អាតជាងបវរកញ្ញាថៃទៅទៀត៕

ចង់ដឹងថា សម្រស់របស់ តូតា នៅពេលឈរជិតបវរកញ្ញាយ៉ាងណានោះ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

តូតា
តូតា
តូតា នឹងបវរកញ្ញាប្រទេសថៃ
តូតា នឹងបវរកញ្ញាប្រទេសថៃ
តូតា នឹងបវរកញ្ញាប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា