ភ្នំពេញ៖ ការតវ៉ារឿង របស់តារាសម្ដែងស្រី ល្បីលំដាប់ជួរមុខកញ្ញា នី មុនីនាថ នៅតែឡើងកម្ដៅខ្លាំងឡើង បន្ទាប់ពីភាគីខាងប្រុសមិនបង្អង់ដៃ ។

ជាក់ស្ដែង អ្វីដែលធ្វើឲ្យទស្សនិកជន ពិសេសអ្នកគាំទ្រ ងឿងឆ្ងល់នោះ ហេតុអ្វី ក៏តារាស្រីរូបនេះ ហាក់ដូចជាធម្មតា គ្មានក្ដីបារម្ភបន្តិចសោះ។ ជាងនេះទៅទៀតនាង នៅតែអាចញញឹមស្រស់ បើទោះជាត្រូវតវ៉ាក្ដីឡើងដល់តុលាការក៏ដោយ ដែលខុសដាច់ពីមនុស្សមួយចំនួន ដែលគេងព្រួយគ្មានថ្ងៃស្បើយ នោះទេ។

ប៉ុន្តែ ប្រិយមិត្តប្រហែលជា មិនដឹងទេថា នៅពីក្រោយភាពរឹងមាំរបស់កញ្ញា តាមពិតមានអ្នកចាំជួយ លើកទឹកចិត្ត គ្រប់ពេលវេលា នោះគឺជា(Fan) អ្នកគាំទ្ររបស់នាង តែម្ដង។

កម្លាំងនៃការគាំទ្រ មួយនេះបានធ្វើឲ្យតារាស្រី ល្បីខាងហូរទឹកភ្នែក នី មុនីនាថ អាចមានកម្លាំងចិត្ត ប្រឈមមុខគ្រប់បញ្ហា មិនថាធំខ្លាំងយ៉ាងណានោះឡើយ៕ 

តារាសម្ដែងស្រី ល្បីលំដាប់ជួរមុខកញ្ញា នី មុនីនាថ
តារាសម្ដែងស្រី ល្បីលំដាប់ជួរមុខកញ្ញា នី មុនីនាថ
តារាសម្ដែងស្រី ល្បីលំដាប់ជួរមុខកញ្ញា នី មុនីនាថ
តារាសម្ដែងស្រី ល្បីលំដាប់ជួរមុខកញ្ញា នី មុនីនាថ
សារ ដែលតារាសម្ដែងស្រី ល្បីលំដាប់ជួរមុខកញ្ញា នី មុនីនាថ បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ