ក្រោយ ជី ដេវីត ជួបរឿងនេះ នី មុនីនាថ មិនគាំទ្រនូវរាល់ទង្វើ បុគ្គលមិនផ្តល់តម្លៃដល់អ្នកសិល្បៈខ្មែរ

//s9.kh1.co/d9/d958c29f7b0ea35d08576f9b7a42d6b2722b8809.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២៣ ៨ព្រឹក · ៩ ខែមុន

ក្នុងនាមជារៀមច្បង និងជាអ្នកសិល្បៈមួយរូប ឃើញគេធ្វើទង្វើគប់ទឹកកកដល់ ជី ដេវីត នាងពោលពាក្យបែបនេះភ្លាម។

កម្សាន្ត៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងផ្ទុះការវែកញែកជាហូរហែ ទៅលើរឿងរ៉ាវលោក ងួន ចាន់ដេវីត ត្រូវបានគេយកដុំទឹកកកគប់ ខណៈកំពុងសម្ដែងនៅលើឆាក។ ក្នុងនោះដែរ ហ្វេនជាច្រើន បានឲ្យតារាចម្រៀងរ៉េបរូបនេះ ស្វែងរកមុខអ្នកបង្ករ ដើម្បីឲ្យរូបគេចេញមុខមកសូមទោសផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បន្ទាប់ពីរឿងនេះមានការស៊ែរច្រើន គេក៏ឃើញមានតារាសម្ដែងពោរពេញដោយសមត្ថភាពកញ្ញា នី មុនីនាថ បានចេញមុខ មកបញ្ចេញមតិរបស់ខ្លួន ហើយបាននិយាយថា៖ 

មនុស្សគ្រប់រូបមានតម្លៃមនុស្សជាតិ ដែលគេត្រូវផ្តល់តម្លៃ និងផ្តល់ការគោរពដូចៗគ្នា។ ចំណែកឯសិល្បករ សិល្បការនី​ បុគ្គលសាធារណៈក៏មានតម្លៃមនុស្សជាតិដូចគ្នាដែរ។ នាងខ្ញុំសូមមិនគាំទ្រនូវរាល់ទង្វើ អសីលធម៌ មាក់ងាយ និងមិនផ្តល់តម្លៃដល់សិល្បករ សិល្បការនី​ បុគ្គលសាធារណៈគ្រប់រូប។

សម្ដីកញ្ញា នី មុនីនាថ

គួរបញ្ជាក់ផងដែរថា លោក ងួន ចាន់ដេវីត បានរកឃើញមុខអ្នកដែលយកទឹកកកគប់ខ្លួន និងបានឲ្យបុគ្គលរូបនេះ ចេញសារសូមទោសជាសាធារណៈ។ ហើយក្រោយតារារូបនេះបង្ហោះរួច គេកឃើញបុគ្គលរូបនោះ ចេញសារនិយាយសូមទោសផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

   លោក ងួន ចាន់ដេវីត
   លោក ងួន ចាន់ដេវីត
   លោក ងួន ចាន់ដេវីត
   លោក ងួន ចាន់ដេវីត
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
រូបភាព
រូបភាព
នី មុនីនាថងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T