ការពិតជាម្តាយ នី មុនីនាថ សោះ ផ្ទុះការចាប់អារម្មណ៍មិនស្ទើរលើបណ្តាញសង្គម (មានវីដេអូ)

//s9.kh1.co/05/05969f35b80cee56acc7c31a9ef240b9ccb984c6.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ការពិតជាម្តាយរបស់តារាសម្តែង នី មុនីនាថ សោះ ធ្វើឲ្យគេផ្ទុះការចាប់អារម្មណ៍មិនស្ទើរប៉ុន្មានឡើយលើបណ្តាញសង្គមមួយរយៈមុន

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាបានប្រទះវីដេអូខ្លី ដែលផ្ទុះការចាប់អារម្មណ៍និងការចែករំលែកយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុក នាពេលកន្លងទៅនេះ ដោយស្ត្រីម្នាក់បានលើកផ្លាក«ត្រូវការឈា.ម» ធ្វើឲ្យមហាជននាំគ្នាអាណិតអាសូរព្រោងព្រាត រហូតដល់មានសប្បុរសធម៌ប្រកាសស្វែងរក ដើម្បីជួយឧបត្ថម្ភជាថវិកាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញទើបនឹងដឹងការពិតជា អ្នកម្តាយរបស់តារាសម្តែង នី មុនីនាថ ដោយអ្នកម្តាយបានដើរតួ ដើម្បីថតជាវីដេអូខ្លី ដើម្បីផ្សព្វផ្សាយដើម្បីឲ្យមហាជននាំគ្នា ទៅបរិច្ឆាគឈា.ម ព្រោះមានមនុស្សម្នាជាច្រើនកំពុងត្រូវការវា ទោះមានលុយក៏មិនអាចទៅទិញបាន ដែលសព្វថ្ងៃ តម្រូវការឈា.មបរិច្ឆាគនេះគឺមានចំនួនច្រើន។

ក្នុងនោះ តារាសម្តែង នី មុនីនាថ បានបញ្ជាក់ថា ដោយសារតែរកតួឲ្យសាកសម ក្នុងការថតជាវីដេអូ ដូច្នេះហើយទើបដាច់ចិត្តសុំអ្នកម្តាយ ណាមួយជិតដល់ថ្ងៃថតទៅហើយ ក៏រកតួដែលសាកសមមិនបាន អ្វីដែលជាសំណាងនោះ គ្រាន់តែសុំអ្នកម្តាយភ្លាម គាត់ក៏យល់ព្រមភ្លែតតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែង នី មុនីនាថ
  តារាសម្តែង នី មុនីនាថ
អ្នកម្តាយ តារាសម្តែង នី មុនីនាថ
អ្នកម្តាយ តារាសម្តែង នី មុនីនាថ
អ្នកម្តាយ តារាសម្តែង នី មុនីនាថ
អ្នកម្តាយ តារាសម្តែង នី មុនីនាថ
នី មុនីនាថ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T