ភ្នំពេញ៖ មួយរយៈពេលនេះ រឿងតារាសម្តែងស្រីល្បីឈ្មោះកញ្ញា នី មុនីនាថ និងលោក អ៊ឹង សូឡាង អតីតគូដណ្តឹង កំពុងតែក្តៅគគុក ដោយសារតែមានការប្តឹងគ្នាដល់តុលាការពីបទឆបោក និងរំលោភលើ សេចក្តីទុកចិត្ត ដោយទាមទារសងជំងឺចិត្តនូវទឹកប្រាក់ជាច្រើនម៉ឺនដុល្លារ។

កញ្ញា នី មុនីនាថ និងលោក អ៊ឹង សូឡាង អតីតគូដណ្តឹង

ជាការពិតណាស់ រឿងមួយនេះមិនបានធ្វើឲ្យតារាស្រីរូបស្រស់ នី មុនីនាថ មានការព្រួយបារម្ហបន្តិចសោះឡើយ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា មិនទាន់បានបង្ហាញមុខនៅតុលាការដែលគេបានកោះហៅនោះទេ។

ទន្ទឹមនឹងនេះ នៅក្នុងគណនីហ្វេសប៊ុកប៉ារបស់នាង បានបង្ហោះលុយដុល្លារសុទ្ធជាច្រើនដុំ ខណៈពេលដែលកូនស្រីរបស់ខ្លួន កំពុងតែមានជម្លោះរវាងអតីតគូដណ្តឹងយ៉ាងដូច្នោះ។

ចំពោះការបង្ហោះលុយនេះដែរ ក៏មានមនុស្សជាច្រើន កំពុងតែសង្ស័យថា តើរូបលោក បង្ហោះក្នុងគោលបំណងអ្វី ឲ្យពិតប្រាកដ។

យ៉ាងណាមិញ រឿងរបស់តារាស្រីរូបនេះ កំពុងតែធ្វើឲ្យមហាជនជាច្រើនចាំតាមដាន ថានៅថ្ងៃខាងមុខទៅទៀតវានឹងទៅជាយ៉ាងណា ព្រោះនាងនៅតែមិនសូវខ្វល់ខ្វាយ ឬកោតខ្លាច ក្នុងការប្តឹងទារប្រាក់នោះឡើយ៕ 

កញ្ញា នី មុនីនាថ
កញ្ញា នី មុនីនាថ និងលោក អ៊ឹង សូឡាង អតីតគូដណ្តឹង
កញ្ញា នី មុនីនាថ
លុយដែលប៉ា កញ្ញានី មុនីនាថ បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ