ភ្នំពេញ៖ តារាចម្រៀង វ័យក្មេងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីនាងល្បីបទញាក់របស់ខ្លួនមួយបទ ដែលមានចំណងជើងថា «ចាក់ទឹកដូង» 

យ៉ាងណាមិញ កញ្ញា យូរី មិនត្រឹមតែមានបទញាក់ល្បីៗនោះទេ ប៉ុន្តែតារាស្រីរូបនេះ ក៏មានបទចម្រៀងបែបស្នេហាកម្សត់ៗ ត្រូវចិត្តយុវវ័យច្រើនផងដែរ។

ជាក់ស្តែង កាលពីយប់មិញនេះ ផលិតកម្មសាន់ដេ បានបញ្ចេញ MV បទចម្រៀងមួយបទ របស់កញ្ញា យូរី ដែលមានចំណងជើងថា «រងារ» ។ ម៉្យាងវិញទៀត MV បទចម្រៀងមួយនេះ ពិតជាកម្សត់ខ្លាំងមែនទែន ដែលអាចធ្វើឲ្យអ្នកទស្សនាមួយចំនួន ស្រក់ទឹកភ្នែកបានដោយមិនដឹងខ្លួន។

ក្នុងនោះផងដែរ បទចម្រៀងមួយនេះ កំពុងតែទទួលការចាប់អារម្មណ៍ និងមានអ្នកចូលមើលយ៉ាងច្រើន ខណៈបទនេះទើបតែចេញ កាលពីម្សិលមិញតែប៉ុណ្ណោះ៕ 

កញ្ញា យូរី
កញ្ញា យូរី
បទ «រងារ» របស់ កញ្ញា យូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី