ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងក្នុងបទ «ជីវិតគ្រួសារ» កញ្ញា លាង សុផាឡែន កាន់តែមានទីផ្សារសិល្បៈទ្វេដង ។ ប៉ុន្តែមិនយូរប៉ុន្មាន វត្តមានរបស់តារាស្រីរូបនេះ ក៏ហាក់ស្ងាត់ មិនសូវចេញបទចម្រៀង ជាហេតុធ្វើឲ្យអ្នកគាំទ្រ អន្ទះសារង់ចាំមើលបទថ្មីរបស់នាង។

ជាក់ស្ដែង ស្រាប់តែយប់មិញនេះ ផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស ក៏បានចេញបទថ្មី មានចំណងជើងថា «ភរិយាបោះត្រា» ដែលជាការបកស្រាយពីកញ្ញា សុផាឡែន ដោយផ្ទាល់។

បើនិយាយពីសាច់ភ្លេងក្នុងបទនេះ ពិតជាស៊ីចង្វាក់គ្នា និងទឹកដមសម្លេងរបស់ កញ្ញា សុផាឡែន ជាខ្លាំង។ រីឯអត្ថន័យនៃចម្រៀងមួយបទនេះវិញ ក៏មានខ្លឹមសារ ពិរោះចាក់ដោតបេះដូងអ្នកស្ដាប់ ជាពិសេស ស្រ្តីជាភរិយាគ្រប់រូបតែម្ដង៕

ចង់ជ្រាបកាន់តែច្បាស់ ថាបទថ្មីនេះពិរោះ និងមានអត្ថន័យយ៉ាងណា តោះស្ដាប់ទាំងអស់គ្នា  

បទថ្មី របស់កញ្ញា លាង សុផាឡែន
រូបភាព៖ កញ្ញា លាង សុផាឡែន
រូបភាព៖ កញ្ញា លាង សុផាឡែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លាង សុផាឡែន