ប្លែកសាហាវ! ស្ងាត់យូរ លាង សុផាឡែន ប្តូរស្ទាយ៍សក់ខ្លី រាងឡើងចេញអក្សរS

//s9.kh1.co/b4/b444f3bc604b2a3738630810fd950aeecf5ada00.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

បាត់មុខយូរ លាង សុផាឡែន សម្រស់កាន់តែស្អាត រាងវិញឡើងស្វែលចេញអក្សរ S។

ភ្នំពេញ៖  ពិតណាស់ អាចនិយាយបានថា តារាចម្រៀងស្រីសម័យវ័យក្មេងប្រចាំផលិតកម្ម Pleng Record កញ្ញា លាង សុផាឡែន ទទួលបានប្រជាប្រិយភាពមិនចាញ់តារាចម្រៀងស្រីលំដាប់ជូរមុខប៉ុន្មាននោះទេ ជាមួយនឹងទេពកោសល្យសិល្បៈ តាមរយៈការបកស្រាយចម្រៀងបានយ៉ាងពីរោះរណ្ដំតែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្វីបើនាងហាក់ឃ្លាតឆ្ងាយពីវិស័យមួយនេះក៏ពិតមែន ប៉ុន្តែសង្កេតឃើញថា​នាងនៅតែស្និទ្ធស្នាលជាមួយអស់មិត្តអ្នកគាំទ្រ និងមិត្តអ្នកនិយមលេងបណ្តាញសង្គម ដោយជារឿយៗ លាង សុផាឡែន បានចែករំលែកពីនេះពីនោះ វីដេអូច្រៀងកម្សាន្តលេង រូបភាព និងរាល់សកម្មភាពប្រចាំថ្ងៃជាច្រើនទៀតរបស់នាង ដើម្បីឲ្យហ្វេនៗបានដឹងផងដែរ។  

យ៉ាងណាមិញ បើក្រឡេកទៅមើលរូបសម្ជស្សរបស់ម្ចាស់បទ «បេះដូងមួយរយ» ឃើញថានាងនៅតែអាចរក្សារូបរាងដ៏ស៊្វែល និងរូបសម្រស់កាន់តែក្មេងជាងវ័យដដែល បើទោះបីជានាងមិនសូវបានបង្ហាញមុខលើវិស័យសិល្បៈអស់មួយរយៈក្តី។  

ទន្ទឹមនឹងនោះផងដែរ ថ្មីៗនេះ លាង សុផាឡែន នៅលើគណនី Facebook របស់កញ្ញាផ្ទាល់ ក៏បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹកដែលបង្ហាញពីរូបរាងដ៏ល្វតល្វន់ចេញជាអក្សរS ទម្រង់មុខឡើងអក្សរ​ V ជាមួយនឹងម៉ូដសក់ត្រឹម ក ដ៏កំពុងតែពេញនិយមនាពេលបច្ចុប្បន្ននេះ៕  

សូមទស្សនារូពភាពខាងក្រោម៖

លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T