ស្ងាត់ៗ តារាសម្ដែង Carina Lau ចេញកម្សាន្តជាមួយស្វាមី ឡើងផ្អែមល្ហែម

//s9.kh1.co/4a/4a9007813440fd65c31d0d66ba41a4b9675b98ad.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២៤ ៨ព្រឹក · ២១ ថ្ងៃមុន

តារាសម្ដែងស្រី Carina Lau និងស្វាមី បានចេញមកកម្សាន្តជាមួយគ្នា យ៉ាងផ្អែមល្ហែម នៅប្រទេសបារាំង។

កម្សាន្ត៖ ថ្មីៗនេះ មានទស្សនិកជនបានជួប គូស្វាមីភរិយា តារាសម្ដែងស្រី Carina Lau និង លោក Tony Leung ដោយចៃដន្យ នៅពេលដើរបង្ហាញកាយវិការដ៏ស្និទ្ធស្នាល ជាមួយគ្នាទៅវិញទៅមក នៅទីក្រុងតូចមួយនៅភាគខាងត្បូងប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Carina Lau និងស្វាមី
Carina Lau និងស្វាមី

ក្នុងនោះដែរ វីដេអូ​នេះ ​ត្រូវ​បាន​អ្នក​ទស្សនា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន​ និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំង។ នៅក្នុងនោះ តារាស្រី Carina Lau បានដើរនិងថតរូបជាច្រើន ខណៈលោក Tony Leung បានដើរតាមប្រពន្ធរបស់ខ្លួនយ៉ាងស្ងប់ស្ងាត់។ ហើយដោយសារតែ រូបនាងបានពាក់ស្បែកជើងកែងខ្ពស់ តារាស្រីហុងកុងរូបនេះ តែងតែកាន់ដៃស្វាមីរបស់ខ្លួនរាល់ពេលនាងឡើងចុះជណ្តើរ ទៀតផង។

Carina Lau និងស្វាមី
Carina Lau និងស្វាមី

មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន ក៏​បាន​បង្ហោះ​សារ​សម្ដែង​ការ​ភ្ញាក់​ផ្អើល ​ពេល​ឃើញ​គូស្វាមីភរិយា​មួយគូនេះ ជា​លើក​ដំបូង​ក្នុង​ជីវិត​ពិត និងបានបញ្ចេញ​មតិ​ថា អ្នកទាំងពីរ​​ស្រលាញ់​គ្នា​ខ្លាំង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Carina Lau 
Carina Lau 
Carina Lau 
Carina Lau 
Carina Lau 
Carina Lau 
Carina Lau និងស្វាមី
Carina Lau និងស្វាមី
Carina Lau និងស្វាមី
Carina Lau និងស្វាមី
Carina Lau និងស្វាមី
Carina Lau និងស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T