ក្រោយស្ងាត់ពីផលិតកម្ម​ ភ្លេងរីខដស៍ តេីតារាចម្រៀងទាំងនេះ​ សុខទុក្ខយ៉ាងណាហេីយ?

//s9.kh1.co/93/932b9e25ff021d4485a1d0c4bb7f2b5a141e8eae.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ជឿជាក់ថា តារាចម្រៀងទាំង ១០នាក់ ក្នុងផលិតកម្មភ្លេងរីខដស៍ទាំងនេះ សុទ្ធតែជាអាយដលរបស់គ្រប់គ្នាហើយមើលទៅ! ព្រោះកាលពីប៉ុន្មានឆ្នាំមុននោះ ពួកគេសុទ្ធតែមានបទចម្រៀងល្បីៗរៀងៗខ្លួន។

តារាកម្សាន្ត៖ បើនិយាយដល់តារាចម្រៀងប្រុសស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះ ហ្វេនៗច្បាស់ជាបានជ្រាបហើយថា កាលជាង ៧ ទៅ ៨ ឆ្នាំមុន ពួកគេគឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានអ្នកគាំទ្រជាច្រើន តាមរយៈបទចម្រៀងល្បីៗរបស់ពួកគេនៅក្នុងផលិតកម្ម ភ្លេងរីខដស៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទន្ទឹមនឹងកំពុងមានភាពល្បីល្បាញ ស្រាប់តែនៅអំឡុងឆ្នាំ ២០១៦ និងឆ្នាំក្រោយមកទៀត តារាចម្រៀងទាំងនោះ បែរជាស្ងាត់មិនសូវមានចេញបទចម្រៀងថ្មីៗទៀតឡើយ។ ដោយអ្នកខ្លះ ក៏នៅតែបន្តនៅក្រោមទ្រនំចាស់ អ្នកខ្លះក៏បានចាកចេញរកទ្រនំថ្មី ឯអ្នកខ្លះក៏បាត់ឈឹងសូន្យតែម្ដង ដូច្នេះហើយទើបធ្វើឲ្យហ្វេនៗដែលធ្លាប់គាំទ្រ មានការនឹករឮកដល់ពួកគេជាខ្លាំង។ តែយ៉ាងណា មកទាល់សព្វថ្ងៃ ពួកគេទាំងនោះ ខ្លះក៏នៅតែមានការទ្រច្រើននៅក្នុងសិល្បៈដដែល និងខ្លះទៀតស្ទើរតែលែងមានសកម្មភាពក្នុងសិល្បៈផ្ទាល់តែម្ដង៕

ពួកគេទាំងនោះ មានដូចខាងក្រោម៖

តារាភ្លេងរីខដស៍
តារាភ្លេងរីខដស៍

១.Weeken

ម្ចាស់បទ «ស្រលាញ់បង ១០ឆ្នាំទៀតបានទេ» រូបនេះ ក្រោយស្ងាត់ពីផលិតកម្មជាច្រើនឆ្នាំ មកទល់ពេលនេះ ដោយសារតែយើងមិនអាចរកគណនីបណ្ដាញសង្គមលោកឃើញ ទើបមិនអាចដឹងអំពីព័ត៌មានផ្ទាល់ខ្លួនលោកបាន។

Weeken
Weeken

២.ម៉ាទីន

ក្រោយស្ងាត់មិនចេញបទចម្រៀងនៅផលិតកម្ម តារាប្រុសម្ចាស់បទ «ស្រលាញ់អូនព្រោះអូនមិនមែនតារា» រូបនេះ ក៏មិនសូវបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ទៀតដែរ។ ដោយលោកក៏ធ្វើជាតារាចម្រៀងតាមហាងភោជនីយដ្ឋានមួយកន្លែង។

ម៉ាទីន
ម៉ាទីន

៣.K-Ice

​ក្រោយបាត់មុខមួយរយៈ តារាប្រុសដែលជាប្អូនបង្កើតលោក ហ្សូណូ រូបនេះ ក៏បានវិលមកច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសរហូតដល់សព្វថ្ងៃ។

K-Ice
K-Ice

៤.ប្រេម៉ា

សព្វថ្ងៃ ប្រេម៉ា ក៏នៅតែមានឈ្មោះបោះសម្លេងខ្លាំងផងដែរ។ ហើយក្រោយបាត់មុខពីផលិតកម្ម ពេលនេះ នាងក៏ក្លាយជាតារាឯករាជ្យម្នាក់ រស់នៅប្រើប្រាស់ជីវិតហ៊ឺហាមិនធម្មតា។

ប្រេម៉ា
ប្រេម៉ា

៥.អេម៉ា

បន្ទាប់ពីស្ងាត់នៅក្នុងផលិតកម្មភ្លេងរីខដស៍ ម្ចាស់បទ «ទឹកភ្នែកប្រជែកទឹកភ្នែក» រូបនេះ ក៏បានទៅច្រៀងនៅរស្មីហង្សមាស ដោយចេញបានចម្រៀង ពីរបីបទដែរ តែក្រោយមក នៅពេលអស់កុងត្រាជាមួយផលិតកម្ម នាងក៏បានចាកចេញ។ ហើយពេលនេះ នាងក៏ក្លាយជាតារាចម្រៀងប្រចាំ TMS Cambodia។

អេម៉ា
អេម៉ា

៦.គៀត សុវណ្ណាឡាង

តារាស្រីម្ចាស់បទ «ល្ងង់ៗទើបមិនឈឺចាប់» រូបនេះ ក៏ដូចតារាខាងលើៗដែរ ប៉ុន្តែក្រោយចាកចេញពីផលិតកម្ម នាងបែរជាវិលរកអាជីពចាស់ គឺនាងត្រលប់ទៅធ្វើជាតារាសម្ដែងវិញ។ ហើយសព្វថ្ងៃ នាងកំពុងមានទីផ្សារការងារយ៉ាងមមាញឹកតែម្ដង។

គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង

៧.វ៉ាន់ នីឡា

ក្រោយស្ងាត់ពីសិល្បៈដោយសារតែបែកធ្លាយមានរឿងអាស្រូវ សព្វថ្ងៃតារាស្រីរូបនេះ ក៏នៅតែប្រើជីវិតឯកជនរស់នៅយ៉ាងគួរឲ្យចាប់អារម្មណ៍ ហើយពេលនេះ នាងក៏ចាប់ផ្ដើមបង្ហាញខ្លួនក្នុងសិល្បៈខ្លះៗវិញហើយ។

វ៉ាន់ នីឡា
វ៉ាន់ នីឡា

៨.លាង សុផាឡែន

តារាចម្រៀងចាស់វស្សារូបនេះ ក្រោយស្ងាត់ពីផលិតកម្មភ្លេងរីខដស៍ នាងក៏មិនទាន់អស់ប្រជាប្រិយភាពឡើយ ពោលគឺនាងក៏ប្ដូរមកច្រៀងក្នុងផលិតកម្មរស្មីហង្សមាសដែលជាម្ចាស់ដៃគូទ្រនំចាស់ រហូតនាងនៅតែល្បីមកដល់សព្វថ្ងៃ។

លាង សុផាឡែន
លាង សុផាឡែន

៩.ម៉ានិត

បើនិយាយដល់ឈ្មោះតារាចម្រៀង ម៉ានិត ជឿជាក់ថា អ្នកណាៗក៏ស្គាល់ដែរ ព្រោះតារារូបនេះមានទេពកោសល្យច្រើនមែនទែន។ ក្រោយចេញពីផលិតកម្ម ម៉ានិត ក៏ក្លាយជាតារាឯករាជ្យយ៉ាងល្បី និងក្លាយជាអ្នកនិពន្ធសៀវភៅប្រលោមលោកមានអ្នកគាំទ្រច្រើនសន្ធឹក។

ម៉ានិត
ម៉ានិត

១០.ដួង វីរៈសិទ្ធ

ក្រោយចេញពីភ្លេងរីខដស៍ តារាប្រុសរូបនេះ ក៏បានចូលទៅក្នុងរស្មីហង្សមាស និងបានប្រឡងក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទីមួយរហូតក្លាយជាម្ចាស់ពាន។ តែក្រោយមក លោកក៏បានចាកចេញទៀត ចូលទៅច្រៀងនៅផលិតកម្មរៀមរហូតសព្វថ្ងៃវិញ។

ដួង វិរៈសិទ្ធ
ដួង វិរៈសិទ្ធ
វ៉ាន់ នីឡាដួង វីរៈសិទ្ធម៉ុង ម៉ានិតគៀត សុវណ្ណាឡាងលាង សុផាឡែនប្រេម៉ាអេម៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T