ភ្នំពេញ៖ ដូចប្រិយមិត្តទាំងអស់គ្នា បានដឹងស្រាប់មកហើយថា លោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងជើងចាស់មួយដួង ដែលបានឈរជើងប្រចាំ នៅក្នុងផលិតកម្មរស្មីហង្សមាស អស់រយៈពេលមិនតិចជាង ១០ឆ្នាំកន្លងមកនោះទេ។

ចំណែកឯ អាយុរបស់តារាចម្រៀងល្បីឈ្មោះ លោក ណុប បាយ៉ារិទ្ធ វិញក៏មិនតិចក្រោម ៣០ ឆ្នាំដែរ ប៉ុន្តែលោកនៅតែមានរូបសម្រស់ស្រស់សង្ហា និងមានសាច់ចាំណាស់ ហាក់ដូចជាមិនចាស់ទៅតាមអាយុសោះ។

ជាក់ស្តែង នៅក្នុងពិធីមង្គលការរបស់អ្នកនាង សុគន្ធ និសា កាលពីយប់មិញនេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា តារាចម្រៀងរូបនេះ បានតុបតែងខ្លួនយ៉ាងស្រស់សង្ហា និងធ្វើម៉ូតសក់ពុះកណ្តាលថែមទៀត ធ្វើឱ្យលោកមើលទៅនៅតែក្មេង ហើយលេចធ្លោគួរឱ្យចាប់អារម្មណ៍ជាងគេនៅក្នុងកម្មវិធី។

មិនធម្មតាឯណា ចាស់តែអាយុទេ តែបើមើលពីសម្រស់ របស់តារាចម្រៀងសម្លេងធ្ងន់លោក ណុប បាយ៉ារិទ្ធ វិញគឺនៅតែបាន ហើយរឹតតែសង្ហាជាងមុនទៀតផង៕

ទស្សនារូបភាពខាងក្រោមនេះ៖   

ដកស្រង់ចេញពីហ្វេសប៊ុក Image Hunter Event
តារាចម្រៀង ណុប បាយ៉ារិទ្ធ និងកញ្ញា ថន លក្ខិណា
លោក ណុប បាយ៉ារិទ្ធ និងតារាជាច្រើនដួងទៀតដែលបានចូលរួមមង្គលការ សុគន្ធ និសា យប់មិញនេះ
លោក ណុប បាយ៉ារិទ្ធ កញ្ញា ឈិត សុវណ្ណបញ្ញា កញ្ញា សុគន្ធ និសា និងលោក ឆន សុវណ្ណរាជ ច្រៀងក្នុងពិធីមង្គលការ សុគន្ធ និសា យប់មិញនេះ
តារាចម្រៀង ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ