(ភ្នំពេញ)៖ កម្មវិធី «Miss Universe» គឺជាការកម្មវិធីប្រកួតប្រជែងសម្រស់ ដែលបានឆ្លងវគ្គផ្ដាច់ព្រ័ត្រ កាលពីពេលថ្មីនេះៗ ព្រមទាំងរកឃើញម្ចាស់គ្រងមកុដ ប្រចាំឆ្នាំ ២០១៧ នេះ គឺបានទៅលើបវរកញ្ញាមក ពីប្រទេសអាហ្វ្រិចខាងត្បូង។

ក្រោយពេលចប់ការប្រកួត បវរកញ្ញាកម្ពុជាកញ្ញា ប៊ី សុធារី ក៏បានវិលត្រឡប់មកមាតុភូមិវិញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកានេះ ខណៈដែលបវរកញ្ញាឯក ប៊ី សុធារី មកដល់ទឹកដីកំណើតវិញភ្លាម ពិធីករលោក ជា វណ្ណារិទ្ធ ដែលត្រូវជាពិធិករមួយរូប ក្នុងកម្មវិធី «បវរកញ្ញាឯកកម្ពុជា» ក៏បានបង្ហោះសារយ៉ាងវែងអន្លាយពី កញ្ញា ប៊ី សុធារី ក្នុងអត្ថន័យកោតសរសើរ ទៅដល់រូបនាង ដែលបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងបង្ហាញនូវភាពក្លាហានរបស់នាង បើទោះជាមិនទទួលបាន ជយលាភី ប៉ុន្តែនេះក៏ជាមុខមាត់មួយ របស់កម្ពុជា ដែលកូនខ្មែរមានសមត្ថភាព អាចមានឱកាសឡើងប្រកួតប្រជែង បង្ហាញមុខមាត់ នៅលើឆាកអន្ដរជាតិ។

លោក ជា វណ្ណារិទ្ធ បានរៀបរ៉ាប់ថា «ផ្តើមចេញពីកម្មវិធី កញ្ញាឯកកម្ពុជា Miss Cambodia ដែលរៀបចំឡើង ដោយក្រុមហ៊ុន Arise Agency យើងបានស្វែងរកកញ្ញាឯក តំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីដ៏ធំ របស់ពិភពលោក Miss Universe នោះគឺកញ្ញា ប៊ី សុធារី Sotheary Bee ហើយក៏ជាប្រវត្តិសាស្រ្តផងដែរ ដែលប្រទេសកម្ពុជា មានតំណាងចូលរួមជាលើកដំបូង ក្នុងឆាកដ៏ធំមួយនេះ។ រយៈពេលនៃការប្រកួត Miss Universe ប្អូនស្រី ធារី ធ្វើបានល្អខ្លាំងណាស់ ធ្វើបានប្រកបដោយភាពជឿជាក់ បូករួមទាំងសមត្ថភាព ចំណេះដឹង និងភាសា អាចនិយាយបានថានេះជោគជ័យ សម្រាប់ប្រទេសកម្ពុជា ដែលមានបេក្ខភាពដ៏ល្អម្នាក់ ចូលរួមតំណាងប្រទេសកម្ពុជា ឲ្យពិភពលោកបានឃើញ និងស្គាល់ពីភាពក្លាហាន និងសម្រស់ព្រះរាជាណាចក្រនៃខ្ញុំ»។

ពិធីករ លោក ជា វណ្ណារិទ្ធ «នៅពីក្រោយភាពជោគជ័យ និងភាពជឿជាក់ ភាពកក់ក្តៅទាំងនេះ ក៏មានការជួយជ្រោមជ្រែង យ៉ាងសកម្មពីមនុស្សម្នាក់ ដែលតែងតែនៅក្បែរគាត់ និយាយរួមអ្វីៗគ្រប់យ៉ាង គឺធ្វើដើម្បីកម្ពុជា ទាំងគាត់មិនមែនជាជនជាតិខ្មែរ នោះគឺ Romyr Lino-on ជនជាតិហ្វីលីពីន ខ្ញុំសូមអរគុណដល់គាត់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបង្កើតកម្មវិធី ជ្រើសរើសបេក្ខនារី តាមបណ្តាខេត្តក្រុង និងរាជធានី រហូតជ្រើសរើសបានតំណាង របស់ប្រទេសទៅចូលរួមប្រកួត លើឆាកអន្តរជាតិបែបនេះ»។

ពិធីករខាងលើបាននិយាយបន្តថា «ហើយខ្ញុំក៏សូមអរគុណ ជាពិសេសដល់បងប្អូនប្រជាជនខ្មែរ ទាំងអស់គ្រប់ខេត្តក្រុង រាជធានី និងតាមបណ្តាប្រទេសផ្សេងៗ ដែលបានបោះឆ្នោតជួយគាំទ្រ ដល់បេក្ខនារីរបស់កម្ពុជាយើងទាំងអស់ គ្រប់ការប្រកួត លើកនេះយើងធ្វើបានល្អប៉ុណ្ណឹង សង្ឃឹមលើកក្រោយយើងធ្វើបានល្អជាងហ្នឹងទៀត ដើម្បីកម្ពុជាឆ្ពោះទៅមុខ យើងជឿជាក់លើកម្ពុជា ក្នុងនាមខ្ញុំជាពិធីករមួយរូប ក្នុងកម្មវិធី កញ្ញាឯក កម្ពុជា Miss Cambodia កន្លងមកខ្ញុំ សូមអំពាវនាវឲ្យយុវនារីទាំងអស់ មកដាក់ពាក្យចូលរួមឲ្យបានច្រើន នៅឆ្នាំក្រោយៗទៀត វត្តមានអ្នកទាំងអស់គ្នា ក្នុងកម្មវិធី លំដាប់ជាតិ អាចនឹងជាតំណាងលើឆាកលំដាប់ពិភពលោកដូច សុធារី អ៊ីចឹង។

ខុសឬត្រូវសូមកុំប្រកាន់ និងជួយកែតម្រូវ ផងចុះ»។

គួររំឭកថា កញ្ញា ប៊ី សុធារី គឺជាអតីតបេក្ខនារីតំណាងឲ្យប្រទេសកម្ពុជា ដែលបានឈ្នះការប្រកួតវគ្គជម្រុះចុងក្រោយ នៅប្រទេសកម្ពុជា និងមានសិទ្ធចូលរួមប្រកួត ក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាល «Miss Universe » ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៧កន្លងទៅនេះ នៅសហរដ្ឋអាមេរិក៕

សាររបស់លោក ជា វណ្ណារិទ្ធ បង្ហោះលើហ្វេសប៊ុករបស់លោកផ្ទាល់
រូបភាព៖ កញ្ញា ប៊ី សុធារី
រូបភាព៖ កញ្ញា ប៊ី សុធារី
រូបភាព៖ លោក ជា វណ្ណរិទ្ធ និងកញ្ញា ប៊ី សុធារី
រូបភាព៖ លោក ជា វណ្ណរិទ្ធ និងកញ្ញា ប៊ី សុធារី
រូបភាព៖ លោក ជា វណ្ណារិទ្ធ
រូបភាព៖ កញ្ញា ប៊ី សុធារី
រូបភាព៖ កញ្ញា ប៊ី សុធារី
រូបភាព៖ កញ្ញា ប៊ី សុធារី
រូបភាព៖ កញ្ញា ប៊ី សុធារី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ