ភ្នំពេញ៖ ថ្ងៃពិសេសរបស់កំពូលតារាចម្រៀងកញ្ញា សុគន្ធ និសា កំពុងតែប្រពឹត្តទៅយ៉ាងរលូននាព្រឹកនេះ ដោយមានតារាជាច្រើនរូបបានចូលរួម ក៏ដូចជាអបអរអ្នកនាង ផងដែរ។

ជាការពិតណាស់ តារាល្បីៗនិងមិត្តរួមអាជីពរបស់នាងជាច្រើន កំពុងតែអបអរជាមួយនឹងថ្ងៃមង្គលរបស់នាង ដែលបានរង់ចាំអស់ពេលជាយូរមកហើយ។

ជាក់ស្តែង នាពេលព្រឹកនេះ មានតារារួមអាជីពរបស់នាង ចូលរួម ពោរពេញទៅដោយភាពសប្បាយរីករាយ នៅក្នុងនោះ លោកឆន សុវណ្ណរាជដែលជាមិត្តរួមទ្រនំជាមួយគ្នានោះក៏ឆ្លៀតពេលមួយព្រឹក មុនពេលទៅធ្វើការផងដែរ។

ដោយក្នុងនោះលោក បានលើកសារមួយថា៖ « អរុណសួស្តីបាទ ឆ្លៀតមកជួយកម្មវិធីហែរជំនូនរបស់លីនីមួយព្រឹកមុនចេញទៅធ្វើការ»។ នេះបញ្ជាក់ថា លោកសុវណ្ណរាជ ពិតជាមិត្តរួមអាជីពដ៏ល្អ ដែលមិនភ្លេចនូវថ្ងៃពិសេសរបស់នាងទោះបីជាមានការងាររវល់បែបណាក្តី៕ 

កញ្ញា សុគន្ធនិសា នៅក្នុងថ្ងៃមង្គលការ
លោកឆន​ សុវណ្ណារាជ មកហែលជំនួនថ្ងៃមង្គលកញ្ញា សុគន្ធនិសា
លោកឆន​ សុវណ្ណារាជ មកហែលជំនួនថ្ងៃមង្គលកញ្ញា សុគន្ធនិសា
លោកឆន​ សុវណ្ណារាជ មកហែលជំនួនថ្ងៃមង្គលកញ្ញា សុគន្ធនិសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា