ភ្នំពេញ៖ ថ្ងៃមង្គលការរបស់កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ និសា កាន់តែកៀកថ្ងៃមែនទែនហើយ គឺសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្តែនាងមិនទាន់បញ្ចេញមុខស្វាមី និងរូបថតPre-Weddingរបស់នាង នៅឡើយនោះទេ។

ដោយឡែក បើក្រឡេកទៅហ្វេសប៊ុកហ្វេនផេករបស់កញ្ញា សុគន្ធ និសា វិញបានបញ្ចេញរូបថតមួយសន្លឹក របស់នាងក្នុងឈុតអប្សរា ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះថានេះជាលើកទីមួយហើយ ដែលឃើញនាងគ្រងឈុតមួយនេះ។

យ៉ាងណាមិញ រូបមួយសន្លឹករបស់ កញ្ញា សុគន្ធ និសា ក្នុងឈុតអប្សរានេះផងដែរ ត្រូវបានអ្នកគាំទ្រសរសើរថា ពេលដែលនាងគ្រងឈុតបែបនេះ សម្រស់របស់នាងពិតជាមិនធម្មតានោះទេ៕ 

កញ្ញា សុគន្ធ និសា
កញ្ញា សុគន្ធ និសា
កញ្ញា សុគន្ធ និសា គ្រងឈុតអប្សរា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា