ភ្នំពេញ៖ តារាចម្រៀង និងជាម្ចាស់ពានរង្វាន់វ័យក្មេងប្អូនប្រុស ពេជ្រ ថៃ ដែលមានរាងតូចគួរឲ្យស្រលាញ់ ជាមួយនឹងសម្តីលេងសើច បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង។

ជាការពិតណាស់ ចាប់តាំងពីពានរង្វាន់បានទៅលើកុមារពូកែសម្តីរូបនេះ ឃើញថាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង និងមានមុខមាត់នៅក្នុងកម្មវិធីធំៗ មិនចាញ់តារាធំៗនោះទេ។ 

ប្អូនប្រុស ពេជ្រ ថៃ

ជាក់ស្តែង នៅក្នុងការកម្មវិធីមួយ ដោយពេជ្រ ថៃ បានបកស្រាយចម្រៀង ជាមួយនឹងកុមារី សម្លេងស្រទន់ រ៉ន ចាន់ឌីន យ៉ាងពិរោះ មិនត្រឹមតែប៉ុណ្ណោះ ពួកគេ ក៏បានផ្តល់ភាពសប្បាយរីករាយ នៅពេលចប់ការច្រៀងទៀតផង។

ដោយនៅក្នុងនោះ ពេជ្រ ថៃបាន ដើរតួជាយក្ស ជាមួយនឹងការស្រែកខ្លាំងៗ ដើម្បីឲ្យសាកសម ក៏ប៉ុន្តែយក្សមួយនេះ គឺជាយក្សដែលមានរាងតូច ទើបធ្វើឲ្យអ្នកទស្សនាជាច្រើនផ្ទុះសំណើចនៅលើឆាកតែម្តង ដោយសារតែការនិយាយ និងកាយវិការរបស់គេនោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ នៅត្រង់នាទី ទី១២:៣០ ទាំងអស់គ្នា៖ 

ប្អូនប្រុស ពេជ្រ ថៃ ពេលធ្វើជាយក្សនៅលើឆាក
ប្អូនប្រុស ពេជ្រ ថៃ ពេលធ្វើជាយក្សនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ