(ភ្នំពេញ)៖ អស់រយៈពេលប្រមាណជាងកន្លះឆ្នាំ ចុងក្រោយមកនេះ មហាជនតែងតែមានមន្ទិលសង្ស័យជាខ្លាំង រវាងតារាសម្ដែងស្រី ម៉ាក សែនសូនីតា ជាមួយនឹង លោក ប៉ុល វិបូ អតីតអគ្គនាយករង ស្ថានីយទូរទស្សន៍ CTN និងជាម្ចាស់ផលិតកម្ម Angkor picture នាពេលបច្ចុប្បន្ន។ មូលហេតុនៃការសង្ស័យនេះ ដោយសារតែមហាជនសង្កេតឃើញថា អ្នកទាំងពីរតែងតែ ទៅណាមកណាជាមួយគ្នារហូត ជាពិសេសបណ្ដើរគ្នាទៅដើរលេងកំសាន្ដ នៅរមណីយដ្ឋាននានា ទាំងក្នុង និងក្រៅប្រទេស យ៉ាងផ្អែមល្ហែម។ យ៉ាងណាក៏ដោយ នៅតែមិនទាន់មានការបកស្រាយ ណាមួយពីសាមីខ្លួនថា រឿងនេះពិតឬយ៉ាងណានោះទេ ខណៈកាលពីយប់មិញនេះ លោក ប៉ុល វិបូ ដែលត្រូវបានគេសង្ស័យនោះ បានសារភាពប្រាប់មហាជនថា ខ្លួនពិតជាមានទំនាក់ទំនងជាមួយនឹង កញ្ញា ម៉ាក សែនសូនីតា លើសពីការរាប់អានធម្មតា យ៉ាងពិតប្រាកមែន

កាលពីរាត្រី ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសបើកសម្ពោធហាង «ផែសមុទ្រ» របស់លោក ប៉ុល វិបូ ដែលបានកើឲ្យកញ្ញា តូតា ជាអ្នកគ្រប់គ្រងនោះ លោកបានថ្លែប្រាប់គេហទំព័រ khmertalking ឲ្យដឹងថា លោកពិតជាមានទំនាក់ទំនងជាមួយនឹង កញ្ញា ម៉ាក សែនសូនីតា ពិត ដូចដែលមហាជនសង្ស័យមែន ប៉ុន្ដែទំនាក់ទំនងមួយនេះ ឈានដល់កម្រិតណានោះ លោកមិនបានបង្ហើបនោះទេ។ ចំណែកឯ ស្រីស្រីសម្រស់បាន កញ្ញា ម៉ាក សែនសូនីតា ឯណោះវិញ ក៏សារភាពមិនខុសពី លោក ប៉ុល វិបូ ប៉ុន្មានដែរ ប៉ុន្ដែនាងគ្រាន់តែបញ្ជាក់ថា នៅថ្ងៃអនាគតយ៉ាងណានោះ នាងមិនទាន់ច្បាស់នៅឡើយទេ ព្រោះពេលនេះ នាងកំពុងទេមើលចិត្តមើលថ្លើមគ្នា ជាមុនសិន។

ទោះបីជា លោក ប៉ុល វិបូ និង កញ្ញា ម៉ាក សែនសូនីយា មិនបានទម្លាយថា ទំនាក់ទំនងរវាងអ្នកទាំងពីរឈានដល់កម្រិតណាក៏ដោយ ប៉ុន្ដែបើតាមកាយវិការ ដែលមហាជន ជាពិសេសអ្នកសិល្បៈ ដែលបានចូលរួមក្នុងការ សម្ពោធហាង «ផៃសមុទ្រ» ត្រូវបានគេសង្កេតឃើញថា លោក ប៉ុល វិបូ និងកញ្ញា តូតា ពិតជាមានទំនាក់ទំនងយ៉ាងផ្អែមល្ហែម និងស៊ីជម្រៅជាមួយគ្នាពិតមែន ព្រោះគេឮលោក វិបូ ហៅម្ដាយរបស់កញ្ញា តូតា ថា «ម៉ាក់ៗ» ពេញៗមាត់ ទៀតផង។

គួរបញ្ជាក់ថា ហាង «ផៃសមុទ្រ» ដែលបើកសម្ពោធកាលពីយប់មិញ ដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួមនោះ គឺជាការចូលហ៊ុនគ្នារវាងលោក ប៉ុល វិបូ និង ម៉ាក សែនសូនីតា ប៉ុន្តែលោក នីត បានឲ្យ តូតា ជាអ្នកកាន់កាប់ផ្ទាល់តែម្ដង។ បើនិយាយពីជីវិតឯកជន របស់លោក ប៉ុល វិបូ វិញ គឺលោកជាបុរសពោះម៉ាយម្នាក់ ដែលមានកូនពីរនាក់ ប៉ុន្ដែលោកបានលែងលះគ្នា ជាមួយភរិយាមុនស្រេចបាច់ រួចរាល់អស់ហើយ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា