ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងប្អូនស្រី ឃុយ ម៉ីហៀង និងប្អូនប្រុសពេជ្រ ថៃ ដែលមានសំនៀងពិរោះ ទោះបីជាពួកគេមានភាពវ័យក្មេងយ៉ាងណាក្តី តែទទួលបានការចាប់អារម្មណ៍ពីទស្សនអ្នកគាំទ្រយ៉ាងច្រើន។

ជាការពិតណាស់ បន្ទាប់ពីការប្រលងត្រូវបានបញ្ចប់ឃើញថា តារាវ័យក្មេងដែលបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្តនោះ កាន់តែទទួលបាននូវការគាំទ្រខ្លាំងឡើង ដោយមានមុខនៅក្នុងកម្មវិធីធំៗជាច្រើន។

ជាក់ស្តែង កាលពីពិធីបុណ្យអុំទូកកន្លងមក ឃុយ ម៊ីហៀង និងប្អូនប្រុសពេជ្រ ថៃ បានឡើងច្រៀង ជាមួយនឹងបទចម្រៀងជាច្រើនបទ ដែលពួកគេ បានត្រៀមទុក។ 

នៅក្នុងចុងកម្មវិធីមានការរាំច្រៀងពីតារាៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះពេជ្រ ថៃ រាំកូរគេពេញឆាកតែម្តង ជាពិសេសគឺ ម៉ីហៀង ដូច្នោះហើយទើបធ្វើឲ្យប្អូនទ្រាំមិនបាន ក៏ចាប់ថើបតែម្តងធ្វើឲ្យអ្នកទស្សនា ក៏ដូចជាតារាៗនៅរាំទៅនៅមានការភ្ញាក់ផ្អើលមែនទែនដែលឃើញ ម៉ីហៀង ស្រលាញ់ ពេជ្រ ថៃ ដល់ថ្នាក់នេះ។

គួរបញ្ជាក់ផងដែរថា វីដេអូនេះនៅក្នុងពិធីបុណ្យអុំទូកដែល បានកន្លងផុតទៅប៉ុន្មានសប្តាហ៍ទៅហើយ នៅក្នុងវីដេអូនេះ គឺនៅត្រង់នាទី ទី១៩:១៥ ប្រិយមិត្តអាចទស្សនាបានតាមរយៈវីដេអូខាងក្រោមនេះ៕  

ប្អូនស្រី ឃុយ ម៊ីហៀង
ប្អូនប្រុសពេជ្រ ថៃ
ប្អូនស្រី ឃុយ ម៊ីហៀង
ប្អូនស្រី ឃុយ ម៊ីហៀង ចាប់ប្អូនប្រុសពេជ្រ ថៃ ថើបនៅលើឆាក
ប្អូនស្រី ឃុយ ម៊ីហៀង ចាប់ប្អូនប្រុសពេជ្រ ថៃ ថើបនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ