លក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់ Galaxy Note II ស៊េរីទំនើប និងជា Smartphone ជំនាន់ចុងក្រោយបង្អស់ របស់Samsung ដែលជាកូនកាត់រវាង Smartphone nig Tablet មិនត្រឹមតែទាក់ទាញបង្កៀកបង្ខិតមនុស្សសម័យថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ និងទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែការកម្សាន្តឥតព្រំដែន ដ៏សែនសម្បូរបែបមិនចេះជិនណាយក៏ច្រើន មិនអាចកាត់ថ្លៃបានដែរ។

គំនិតច្នៃប្រឌិតខ្ពស់របស់Samsung ដែលបានបំពាក់ឲ្យ Note ជំនាន់ទីពីរនេះ ក៏បានទាក់ទាញសិល្បករ-សិល្បការិនីល្បីៗមួយចំនួន ទទូចចង់បានGalaxy Note II មកកាន់ជាប់នឹងដៃគ្រប់ៗគ្នា ដើម្បីការកម្សាន្ត និងសម្រួលដល់ការងាររបស់ពួកគាត់។

តារាចម្រៀងល្បីឈ្មោះបោះសម្លេង កញ្ញា សុគន្ធ និសា ដែលបានទៅសម្តែងនៅប្រទេសកូរ៉េ និងកំពុងសម្តែង ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំងនៅអាមេរិក បានប្រាប់ភ្នាក់ងារសារព័ត៌មាន និងបញ្ជាក់លើ Facebook របស់នាងថា សព្វថ្ងៃនាងកំពុងតែប្រើប្រាស់ Galaxy SIII, Galaxy Note 10.1 និង Galaxy Note II ដោយលើកពីគុណសម្បត្តិរបស់ទូរស័ព្ទស៊េរីថ្មីនេះ ទៅលើការរចនារូបរាង ស្ដើងស្រាល អេក្រង់ធំ ភ្លឺច្បាស់ កាមេរ៉ាបំពាក់បច្ចេកវិទ្យាណែនាំរូបស្អាត ផ្ទេរឯកសារ តន្រ្តី ចម្រៀង ខ្សែភាពយន្ត លឿនបំផុត និងងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយfan លើFacebook ជាពិសេសនាងពេញចិត្តយ៉ាងខ្លាំងលើ Note II ដោយបំពាក់មុខងារ យ៉ាងច្រើនដូចជា៖ Air View, ម៉ាស៊ីនថតបំពាក់បច្ចេកវិទ្យាណែនាំរូបស្អាត អេក្រង់ 5.5” HD Super AMOLED

ដំណើរការពីរ លើអេក្រង់តែមួយ មុខងារកាត់ត ឬកូពីងាយៗ រចនាបន្ថែម ឬគូររូបងាយ។ Android 4.1 Jelly Bean 1.6 Ghz Quad Core, 2GB RAM, ផ្ទេរឯកសារ រូបភាព ចម្រៀងតន្រ្តី ខ្សែភាពយន្តយ៉ាងលឿនបំផុតដោយ S Beam.

ផ្ដោតសំខាន់លើទំហំកាមេរ៉ា និងការតាមដានព័ត៌មានដូចជា វិទ្យុ ឬ ព័ត៌មានអនឡាញដ៏ល្បីល្បាញ ដើមអំពិល លោក សយ សុភាព បានថ្លែងថា កាមេរ៉ាទំហំ 8MP របស់ Note 10.1 ច្បាស់ល្អ អាចប្រើជំនួសកាមេរ៉ាឌីជីថលធម្មតាបាន ព្រោះពេលខ្លះតម្រូវឲ្យថតរូបភាពភ្លាមៗផ្ញើរទៅដើម្បីចេញផ្សាយព័ត៌មានជាដើម។ ម្យ៉ាងទៀត ខ្ញុំជាអ្នកសារព័ត៌មានស្រាប់បែបនេះត្រូវតាមដានព័ត៌មានពីស្ថាប័នផ្សេងៗ ទាំងវិទ្យុ និងអនឡាញ។ ដូច្នេះសម្រាប់លោក Note 10.1 មានរាល់អ្វីៗដែលជាតម្រូវការ រួមផ្សំនឹងមុខងារពិសេសៗជាច្រើនទៀត។ សព្វថ្ងៃនេះ លោកបាននឹងកំពុងប្រើ Galaxy Note 10.1 និង Galaxy Note II ដែលធ្វើ ឲ្យលោកពេញចិត្តយ៉ាងខ្លាំង។ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា Samsung តែងតែនាំមុខលើ បច្ចេកវិទ្យា របកគំហើញ និង គំនិតច្នៃប្រឌិតរបស់ Samsung ដែលជាក្រុមហ៊ុន អេឡិចត្រូនិចលេខ១ លើពិភពលោក និងនាមសញ្ញា Samsung ទទួលបានចំណាត់ថ្នាក់លេខ៩ លើពិភពលោក។

ភាពយល់មិនខុសគ្នាប៉ុន្មានពីលោក សយ សុភាព អ្នកនាងយុគ ចិន្តា ពិធីការិនីដ៏ល្បីល្បាញ ក៏បានបញ្ជាក់ពីការស្រលាញ់ពេញចិត្តរបស់អ្នកនាង ទៅលើមុខងារ និងទំហំកាមេរ៉ាដែលមាននៅលើ Note IIនេះផងដែរ ។ "ថតច្បាស់ស្អាត ជាងទូរស័ព្ទដែលខ្ញុំធ្លាប់ប្រើ មិនថាថតពេលយប់ឬក៏ពេលថ្ងៃទេ ព្រមទាំងបំពាក់បច្ចេកវិទ្យាណែនាំរូបថតស្អាត មុខស្រស់ "។ កម្មវិធី និងការកម្សាន្តជាច្រើនដែលមានលើ Note II គឺពិតជាមិនចាំបាច់ទៅហត់នឿយស្ពាយម៉ាស៊ីនកុំព្យូទ័រ ឬកាមេរ៉ាតាមខ្លួនទេ ជាពិសេសនៅពេលធ្វើការខាងក្រៅ សព្វថ្ងៃនេះអ្នកនាង ប្រើ ទូរស័ព្ទបី គឺ Galaxy Tab 2 (10.1), Galaxy Note II និងម៉ាកផ្សេងមួយទៀត អ្នកនាងចូតចិត្តប្រើ Galaxy Tab 2 សម្រាប់កម្មវិធីទូរទស្សន៍របស់នាង ។

បន្ថែមពីលើនេះទៀត ពិធីការិនី សម្បូរវោហារ អាចនិយាយបានច្រើនភាសា អ្នកនាង ខៀវ សានសាណា ដែលចូលចិត្ត និងដើរឲ្យទាន់បច្ចេកវិទ្យាមិនចាញ់យុវវ័យខ្មែរដទៃទៀតបាននិយាយថា ទោះបីជាការងារសិល្បៈរវល់យ៉ាងណាក៏ដោយ ប៉ុន្តែការផ្សារភ្ជាប់ខ្លួនជាមួយបច្ចេកវិទ្យាក៏ជារឿងសំខាន់សម្រាប់ខ្លួននាងផ្ទាល់ដែរ។ ដូច្នេះទាំងសម្ភារៈ បូករួមទាំងចំណេះដឹងខាងបច្ចេកវិទ្យាដាច់ខាតត្រូវខិតខំដើរឲ្យទាន់គេ មិនត្រូវបណ្ដែតបណ្ដោយខ្លួន ឲ្យដូចជាមនុស្សសម័យបុរាណនោះទេ។ Note II ពិតជាពិសេស ទាំងមុខងារកាមេរ៉ា ល្បឿនដំណើរការ ទំហំអេក្រង់ 5.5អ៊ីញ មុខងារអ៊ីនធឺណិត មុខងារSocial Network បច្ចេកវិទ្យាផ្ទេរទិន្នន័យឥតខ្សែ បានកាន់តែលឿននិងងាយស្រួល ក្នុងការ Take Note បូករួមទាំង ការកម្សាន្តជាច្រើនរាប់មិនអស់។ ពិធីការិនីរូបនេះ បន្ថែមបែបនេះទៀតថា «រាល់ថ្ងៃនេះកំពុងតែប្រើទូរស័ព្ទដៃស៊េរីទំនើបដែរហ្នឹង...... តែនឹងដូរទៅប្រើNote II វិញហើយ ព្រោះសមត្ថភាពមើលទៅខុសគ្នាឆ្ងាយណាស់»៕

ដោយ ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា