ភ្នំពេញ៖ ក្មេងប្រុសតូចដែលមានវ័យត្រឹមតែ២ខួប អូន ហ្វេម បានសាងប្រជាប្រិយភាព និងការស្រឡាញ់ចូលចិត្តយ៉ាងច្រើនពីសំណាក់មហាជន ត្រង់មានមុខមាត់ស្អាតប្លែក បែបគួរឲ្យស្រលាញ់តែម្តង។

មិនថារាល់ពេលណា ដែលប៉ាប៉ាសំណព្វចិត្ត លោក ជា វណ្ណារិទ្ធ បង្ហោះរូបភាព រឺ វីដេអូរបស់ អូន ហ្វេម នៅលើបណ្តាញសង្គម គឺតែងតែមានការគាំទ្រច្រើនមិនចាញ់តារាល្បីៗផ្សេងៗឡើយ។ ម៉្យាងវិញទៀត សូម្បីអ្នកសិល្បៈដូចគ្នា ក៏ក្នាញ់ នឹងកូនបណ្តូលចិត្តលោក រិទ្ធ និងអ្នកនាង បេឡា ម្នាក់នេះដែរ។

តួយ៉ាង នៅពេលកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ អូន ហ្វេម កាន់តែមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ឡើង ថែមទាំងមានភាពវ័យឆ្លាត ដោយចេះចាំតួលេខ ខណៈពេលលោកប៉ាគេ ធ្វើការសួរ៕

សូមទស្សនាវីដេអូខាងក្រោម ដើម្បីចង់ដឹងថាតារាតូចក្នុងដួងចិត្តអ្នកទាំងអស់គ្នាមួយរូបនេះ ឆ្លាតខ្លាំងកម្រិតណា? 

អូន ហ្វេម
អូន ហ្វេម
អូន ហ្វេម
អូន ហ្វេម
អូន ហ្វេម
ក្រុមគ្រួសារលោក ជា វណ្ណារិទ្ធ
ក្រុមគ្រួសារលោក ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ