ភ្នំពេញ៖ តារាចម្រៀងស្រី សម្លេងពិរោះស្រទន់ រួមជាមួយទឹកមុខគួរឲ្យស្រលាញ់ វីរៈ និច ហាក់មានសន្ទុះប្រជាប្រិយភាពផ្ទុះឡើងខ្លាំង ខណៈពេលចេញបទចម្រៀងមួយៗ នាងតែងតែទទួលបានការគាំទ្រមិនតិចឡើយ ពីសំណាក់ហ្វេនៗរបស់នាង។

ទោះបីការប្រឡូកចូលវិស័យសិល្បៈចម្រៀងមិនទាន់បានយូរប៉ុន្មានមែន ប៉ុន្តែតារាចម្រៀងក្មេងខ្ចីម្នាក់នេះ បានទាញយកភាពលេចធ្លោ និងល្បីល្បាញខ្លាំង ដោយនាង​តែងតែទទួលបានការអញ្ជើញឲ្យចេញ ទៅច្រៀងតាមបណ្តាខេត្តផ្សេងៗជារឿយៗ។

ក្នុងនោះ គេក៏តាមសង្កេតឃើញដែរថា វីរៈ និច តែងតែមានម្តាយនៅក្បែរ និងទៅតាមមើលថែនាង ស្ទើរគ្រប់ពេល ដែលនាងចុះទៅច្រៀងនៅតាមខនសឺតម្តងៗ។ ម៉្យាងវិញទៀត សូម្បីតែបងស្រីបង្កើតរបស់ វីរៈ និច ក៏បានបង្ហាញអារម្មណ៍ អាណិតអ្នកម្តាយរបស់ខ្លួនដែលមិនត្អូញ ដែលត្រូវកំដរ និងតាមមើលថែប្អូនស្រីគ្រប់ពេលវេលាបែបនេះ។

នេះជាទឹកចិត្តអ្នកម្តាយ ដែលមិនខ្លាចហត់នឿយ ឲ្យតែបាន មើលថែ កូនជាទីស្រលាញ់ ទោះដល់ទីណាក៏ដោយ៕

តារាចម្រៀង វីរៈ និច
តារាចម្រៀង វីរៈ និច
តារាចម្រៀង វីរៈ និច
តារាចម្រៀង វីរៈ និច
តារាចម្រៀង វីរៈ និច
សារដែលបងស្រី វីរៈ និច បង្ហោះក្នុងបណ្តាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង