ភ្នំពេញ៖ តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ ដែលប្រិយមិត្តជាច្រើនស្គាល់ច្បាស់ហើយថា អ្នកនាងមានសម្លេងនិងទឹកដមពិរោះ មិនត្រឹមតែប៉ុណ្ណោះ រាល់បទចម្រៀងរបស់កញ្ញា សុទ្ធតែមានអត្ថន័យ និងខ្លឹមសារអប់រំ។

ពិសេសជាងនេះទៅទៀតនោះ គឺរាល់បទច្រៀងរបស់អ្នកនាង សុទ្ធតែមានការនិពន្ធក្រោមស្នាដៃរបស់ខ្លូនឯងផ្ទាល់តែម្តង ដែលមិនបានចម្លងពីអ្នកដទៃនោះទេ។ 

មួយរយៈពេលនេះ សង្កេតឃើញថា អ្នកនាងចេញនូវបទចម្រៀងថ្មីជាបន្តបន្ទាប់ និងមានការសម្តែងដោយខ្លួនឯងផ្ទាល់តែម្តង មើលទៅគួរឲ្យកោតសរសើរមែនទែន ជាមួយនឹងទេពកោសល្យរបស់នាង។

អ្នកនាង ទូច ស្រីល័ក្ខ

ជាក់ស្តែង ស្វាមីរបស់អ្នកនាង ឃើញភរិយារបស់ខ្លួនខិតខំប្រឹងប្រែងធ្វើការដូចនេះ ក៏ជូនកាដូមួយយ៉ាងពិសេស ដោយក្នុងនោះអ្នកនាងក៏បានសម្តែងសេចក្តីត្រេកអរចំពោះស្វាមីដែលធ្វើដាក់ខ្លួនបែបនេះ ក្នុងនោះនាងបានលើកឡើងថា៖ «ថ្ងៃះនេះហេងទៀតហើយលោកប្តីសំណប់ចិត្តបានទិញកាដូ iPhone X ឲ្យដើម្បីជាការលើកទឹកចិត្តនៅការខិតខំប្រឹងប្រែងនៅការធ្វើបទចម្រៀងថ្មី និងអបអរសាទរនៅភាពជោគជ័យមួយដែលធ្វើឲ្យមហាជននិងបងប្អូនប្រជាពលរដ្ធពេញចិត្តជាខ្លាំងគឺ MV សុភមង្គលមិនមែនស្ថិតនៅលើកលុយមួយមុខ គាត់បានជម្រុញឲ្យខ្ញុំខំបន្តទៀតព្រោះយើងកំពុងឈរនៅលើកផ្លូវមួយ ជួយលើកស្ទួយនៅវិស័យសិល្បៈខ្មែរយើងឲ្យកាន់តែរីកចម្រើន គឺធ្វើបទចម្រៀងថ្មីភ្លេងថ្មី ដែលមិនឲ្យប្រទេសដទៃថាយើងចូលចិត្តចម្លងពីគេ អរគុណពុកម៉ែបងប្អូនទាំងអស់ ដែលបានគាំទ្ររាល់បទចម្រៀងធ្វើថ្មីរបស់ខ្ញុំ»។

មិនត្រឹមតែប៉ុណ្ណោះថា អ្នកគាំទ្រជាច្រើន ច្រណែនជាមួយនឹងគូស្វាមីភរិយាមួយគូនេះណាស់ ដែលចេះស្រលាញ់គ្នា រីឯស្វាមីវិញតែងតែផ្តល់នូវភាពកក់ក្តៅ និងសុភមង្គលឲ្យអ្នកនាងជានិច្ច៕

អ្នកនាងទូច ស្រីលក្ខ័ និងស្វាមី
អ្នកនាងទូច ស្រីលក្ខ័ និងស្វាមី
អ្នកនាងទូច ស្រីលក្ខ័ បានកាដូ Iphone X ពីស្វាមី
អ្នកនាងទូច ស្រីលក្ខ័ បានកាដូ Iphone X ពីស្វាមី
អ្នកនាងទូច ស្រីលក្ខ័ បានកាដូ Iphone X ពីស្វាមី
អ្នកនាងទូច ស្រីលក្ខ័ បានកាដូ Iphone X ពីស្វាមី
អ្នកនាងទូច ស្រីលក្ខ័ និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ