ភ្នំពេញ៖ នៅក្នុងថ្ងៃបុណ្យអុំទូក ថ្ងៃទី៣ កំពូលតារាចម្រៀង២ដួង ដែលជាអតីត Coach The Voice Kids Cambodia រដូវកាលទីមួយ កញ្ញា សុគន្ធ និសា និង កញ្ញា សុគន្ធ កញ្ញា បានដឹកដៃកូនក្រុមរបស់ខ្លួន ឡើងឆាកតន្ត្រីមួយ ដែលធ្វើឲ្យមហាជន រំភើប  ពេលដែលឃើញ ពួកគេបកស្រាយចម្រៀងជាមួយគ្នាបែបនេះ។

យ៉ាងណាមិញ កញ្ញា ឱក សុគន្ធកញ្ញា បានបកស្រាយចម្រៀង ជាមួយកុមារី សុខ សុជាតា ចំនួន២បទ ដែលមានចំណងជើងថា «គ្មានថ្ងៃអូនមិនយំ» និង «ចង់ទៅ ទៅៗ»។

ឯចំណែកកញ្ញា សុគន្ធ និសា បានបកស្រាយចម្រៀង ជាមួយកុមារី ឃុយ ម៉ីហៀង ចំនួន២បទដូចគ្នា ដែលមានចំណងជើងថា «Sweet តែដំបូង» និង «មិនខឹងមិនស្អប់បង» ។

ជាក់ស្តែង អ្នកគាំទ្រនៅទីនោះផ្ទាល់ បានសប្បាយយ៉ាងខ្លាំង ទោះជាពេលនោះមានភ្លៀងធ្លាក់ ខ្លាំងយ៉ាងណាក៏ដោយ ។ ទោះជាយ៉ាងណាក្តី អ្នកគាំទ្រ ពិតជាចង់ឃើញការសម្តែង របស់អតីតCoach ទាំង២ ច្រៀងចម្រៀងជាមួយ កូនក្រុមរបស់ខ្លួន បែបនេះម្តងទៀតណាស់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា