(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូដ កញ្ញា ស៊ីន យូប៊ីន កំពុងតែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំង ខណៈ កាលពីម្សិលមិញនេះ នាងបានបង្ហោះរូបចំនួន ៤សន្លឹក នៅលើបណ្ដាញហ្វេសប៊ុក ដោយបានចូលរួមក្នុងកម្មវិធីបែបបរទេសមួយ ដែលភាសាអង់គ្លេសហៅថា Halloween កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពីមហាជននៅក្នុងបណ្ដាញហ្វេសប៊ុក។ ដោយសារតែរូបសម្រស់ នៃការផាត់មុខបែបសិចស៊ី អមដោយបបូរមាត់មានភាពទាក់ទាញ និង ការបញ្ចេញដងខ្លួនដ៏ស្រឡូនរបស់នាង ត្រូវបានមហាជនលាន់មាត់ សរសើរមិនដាច់ពីមាត់ថា តារាសម្ដែងរូបនេះ ពិតជាស្រស់ស្អាតខ្លាំង។

ជាមួយនឹងឈុតពណ៌ខ្មៅវាលខ្នង បានរំលេចនូវសម្រស់ដ៏ស្រស់ស្អាត ទឹកមុខមានមន្តស្នេហ៍ និងកែវភ្នែកមុតថ្លារបស់ស្រីស្រស់ប្រសប់ភាពក្រមិចក្រមើម ស៊ិន យូប៊ីន ដែលធ្វើឲ្យបុរសៗ ចោមរោមលង់ស្នេហ៍លើរូបនាងមិនតិចនាក់នោះទេ។

យ៉ាងណាមិញ គេតែងតែសង្កេតឃើញថា ស្រីស្អាត ស៊ីន យូប៊ីន និយមតុបតែងខ្លួនបែបសុភាពៗក្នុងសំលៀកបំពាក់ឈុតប្រពៃណី ប៉ុន្តែពេលតុបតែងខ្លួនបែបសិចស៊ី លេងទឹកមុខកាចឆ្នាស់បែបនេះ ធ្វើឲ្យអ្នកគាំទ្ររូបនាង មានការចម្លែកអារម្មណ៍ ព្រោះកម្មវិធី Halloween ជាការតុបតែងមុខបែបអាក្រក់ៗ ផ្ទុយទៅវិញ ស្រីស្អាត ស៊ីន យូប៊ីន បែរជាស្រស់ស្អាតលើសពីធម្មតាទៅវិញ៕

តារាសម្ដែង និងជាតារាបង្ហាញម៉ូដ កញ្ញា ស៊ីន យូប៊ីន

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន