ភ្នំពេញ៖ ការបង្កើតបទចម្រៀងនីមួយៗ ពិតជាមានការលំបាកនៅក្នុងការនិពន្ធ ព្រោះថានេះជាគំនិតនៅក្នុងការបង្កើត ឡើងជាមួយនឹងអត្ថន័យ និងសាច់ភ្លេង ដើម្បីឲ្យស៊ីគ្នា ឫក៏អាចអប់រំ អ្នកស្តាប់ទៅតាមអត្ថន័យនៃបទចម្រៀងនីមួយៗ។

ជាការពិតណាស់ ការសាងនូវស្នាដៃនីមួយ ដើម្បីបង្កើននូវលទ្ធផល និងស្នាដៃផ្ទាល់ខ្លួន មិនចម្លងពីគេ គឺត្រូវប្រើប្រាស់ពេលវេលាយូរ។

ជាក់ស្តែង អ្នកនាងទូច ស្រីល័ក្ខ ដែលជាតារាល្បីមួយរូប បានបញ្ចេញសារមួយថា «ទម្រាំតែធ្វើបានមួយបទៗ គឺពិបាកណាស់លោក តែអ្វីដែលយើងមិនអស់សង្ឃឹមគឺយើងនៅតែប្រឹងខំបន្តទៀត គឺយើងបានដឹងថាបងប្អូនប្រជាជនខ្មែរ យើងបានឲ្យតម្លៃនៅបទចម្រៀងនិពន្ធថ្មី ទំនុកភ្លេងថ្មីស្នាដៃថ្មី ដែលយើងមិនបានចម្លងពីគេហើយរាល់បទចម្រៀង ដែលយើងផលិតគឺអត្ថន័យខ្លឹមសារ គឺបង្កប់អត្ថន័យអប់រំច្រើនជាងអោយមនុស្សស្អប់គ្នា គុំគួនដៀលគ្នាជេរគ្នាទេ ចង់ឲ្យបងប្អូនស្តាប់ទៅគិតពិចារណាហើយមិនចង់ឲ្យមានអំពើហឹង្សា ណាមួយកើតឡើងទេ »។ 

ផ្អែកលើសាររបស់អ្នកនាង បានបញ្ចេញខាងលើនេះ ពិតជាគួរឲ្យកោតសរសើរនូវទឹកចិត្ត និងស្នាដៃ ដែលអ្នកនាងបានខិតខំនិពន្ធ យ៉ាងណាឲ្យមានអត្ថន័យ ខ្លឹមសារអប់រំ ទៅដល់អ្នកស្តាប់ ទោះបីជាការធ្វើនេះ វាលំបាកយ៉ាងណាក្តី ក៏នាងនៅតែបន្តធ្វើវា។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តឲ្យអ្នកនាងនិពន្ធ និងខិតខំធ្វើស្នាដៃផ្ទាល់ខ្លួន ដែលមិនចម្លងពីគេ បន្តទៅទៀត៕ 

អ្នកនាងទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ ពេលថតចម្រៀង
អ្នកនាង ទូច ស្រីល័ក្ខ ពេលថតចម្រៀង
អ្នកនាង ទូច ស្រីល័ក្ខ ពេលថតចម្រៀង
អ្នកនាង ទូច ស្រីល័ក្ខ ពេលថតចម្រៀង
អ្នកនាង ទូច ស្រីល័ក្ខ ពេលថតចម្រៀង
អ្នកនាង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ