វៀតណាម៖ ថ្ងៃនេះជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី Miss Grand International 2017 ដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម។

ជាក់ស្ដែង កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា យើងក៏មានកិត្តិយសបន្តវត្តមានប្រកួតក្នុងវគ្គចុងក្រោយមួយនេះដែរ។

កាន់តែអស្ចារ្យនេះទៅទៀត Miss Grand Cambodia យើងក៏ទទួលបានពានរង្វាន់ ប្រជាប្រិយភាព នៅក្នុងបណ្ដាញសង្គមទៀតផង នេះបើតាមការបញ្ជាក់ពីផេក MISS Cambodia Beauty Pageant។

ហើយនេះក៏ជាលទ្ធផលយ៉ាងពិសេសមួយ ចំពោះកញ្ញា ខ្លឹម ស្រីគា ក្រោមការចូលរួម ពី អ្នកទាំងអស់គ្នា ដែលបានគាំទ្រ Miss Grand កម្ពុជា កន្លងមក។

យ៉ាងមិញ ទោះបីជាលទ្ធផលចុងក្រោយយ៉ាងណាក្ដី ក៏យើងសង្ឃឹមថា ប្រិយមិត្តនៅតែបន្តការគាំទ្រចំពោះ កញ្ញា ខ្លឹម ស្រីគា ជាបន្ត ព្រោះកញ្ញាឯករូបនេះពិតជាបានប្រឹងប្រែងបញ្ចេញអស់សមត្ថភាព ក្នុងការប្រកួតពិតមែន៕ 

សារដែលពីផេក MISS Cambodia Beauty Pageant បានបង្ហោះក្នុងបណ្ដាញសង្គម
Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា
Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា
Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា