Sad ចុះ Sadឡេីង ស្ងាត់ៗ ខ្លឹម ស្រីគា ជិតមានដំណឹងល្អបាត់

//s9.kh1.co/7f/7fb8b2da43308fc51ac7703abee9603b72701219.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

រូបភាពថ្មីដែល ខ្លឹម ស្រីគា ទើបបង្ហោះ ធ្វើឲ្យមហាជនកាន់តែចង់ដឹងថា តើបុរសដែលនាងបានថតជាមួយនោះ តើជាមិត្តរួមការងារសិល្បៈ ឬជាគូស្នេហ៍របស់នាង?

ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ កញ្ញា ខ្លឹម ស្រីគា ដែលជាតារាសម្ដែង និងជា Miss Grand Cambodia 2017 ទើបតែបានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្ដាញសង្គមដោយទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងច្រើនពីបណ្ដាអ្នកនិយមលេងអ៊ីនធើណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ នាងបានបញ្ចេញនូវរូបភាពមួយសន្លឹក កំពុងកៀកកើយជាមួយនឹងបុរសម្នាក់ ដែលមិនទាន់បង្ហាញមុខមាត់ពេញលេញនៅឡើយ ព្រមទាំងភ្ជាប់ជាមួយចំណងជើងថា៖

Coming soon សុំលាក់មុខសិន​ មិនយូរទេបងប្អូននឹងដឹងថាជាអ្នកណា??? សាកទាយលេងៗៗបាន #Lover 

ខ្លឹម ស្រីគា

យ៉ាងណាមិញ តាមរយៈរូបភាពនិងចំណងជើងមួយនេះរបស់ ខ្លឹម ស្រីគា ធ្វើឲ្យមហាជនកាន់តែចង់ដឹងថា តើបុរសដែលនាងបានថតជាមួយ និងថែមទាំងនិយាយពាក្យដ៏គួរឲ្យសង្ស័យទាំងនេះ តើជាមិត្តរួមការងារសិល្បៈ ឬជាគូស្នេហ៍របស់នាង? ដោយឡែក ការពិតយ៉ាងណាយើងមានតែចាំតាមដានមើលទាំងអស់គ្នានៅពេលក្រោយ។

ទស្សនារូបភាពខាងក្រោម៖

ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T