ខ្លឹម ស្រីគា គ្រងឈុត«ហរិហរាល័យ ភិមានអប្សរ» ស្រស់ស្អាតខ្លាំង

//s9.kh1.co/d9/d9bc8851388e7f34a8b89abc815f50a5bc90e742.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ពិតជាប្លែកខ្លាំង ក្រោយកញ្ញា ខ្លឹម ស្រីគា ថតរូបស្លៀកឈុត«ហរិហរាល័យ ភិមានអប្សរ» មើលទៅស្រស់សោភាតែម្ដង។

ភ្នំពេញ៖ អតីត Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា ក្រោយបញ្ចប់ការប្រកួតរួច នាងក៏ទទួលបានតំណែងតួឯកថតក្នុងរឿងភាគថ្មីភ្លាមៗ។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញនាងទទួលបានការងារសិល្បៈជាហូរហែ សឹងតែគ្មានពេលទំនេរតែម្ដង។ លើសពីនេះទៅទៀត ទោះចូលសិល្បៈមិនបានច្រើនឆ្នាំ តែតារារូបនេះមានប្រជាប្រិយភាពមិនចាញ់តារាជើងចាស់រាមច្បងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើមើលទៅលើរូបសម្រស់កញ្ញា ខ្លឹម ស្រីគា ឃើញថា នាងនៅតែអាចថែរក្សាសម្រស់ឲ្យនៅស្រស់ស្អាត ជាពិសេស រូបរាងរបស់នាងកាន់តែស្គមជាងមុនទៀតផង។ មិនតែប៉ុណ្ណោះ អតីតបវរកញ្ញារូបនេះ កាន់តែមានស្ទាយ៍តុបតែងខ្លួនលេចធ្លោ ស៊ីវិល័យ និងបង្ហាញភាពទាក់ទាញជាងមុន។ គ្រប់រូបភាពដែលនាងបង្ហោះ តែងតែទទួលបានការសរសើរពីហ្វេន និងអ្នកលេងបណ្ដាញសង្គមស្ទើរគ្រប់ពេលតែម្ដង។

ដោយឡែកថ្មីៗនេះ កញ្ញា ខ្លឹម ស្រីគា រឹតតែធ្វើឲ្យហ្វេនចំហរមាត់ អត់ទ្រាំលង់នឹងសម្រស់នាងបានឡើយ ខណៈតារារូបនេះ ថតរូបគ្រងនូវឈុតបុរាណមួយមានឈ្មោះ«ហរិហរាល័យ ភិមានអប្សរ» ហើយឈុតមួយនេះពិតជាបានធ្វើឲ្យសម្រស់របស់នាងស្អាតកើនឡើងទ្វេដងផងដែរ។ មិនត្រឹមតែឈុត និងរូបសម្រស់ទេដែលចាប់អារម្មណ៍ នាងបានបង្ហាញទឹកមុខយ៉ាងទន់ភ្លន់ ចំណែកកាយវិការល្វត់ល្វន់សមជានារីខ្មែរតែម្ដង៕

ប្រភពរូបភាព៖ Von Socheat

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
  កញ្ញា ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T